ភ្នំពេញ៖ បងប្អូនជាច្រើន ប្រាកដជាបានស្គាលច្បាស់ហើយ នៅតារាម៉ូដែលអាជីព ក៏ដូចជាបេក្ខភាពបវរកញ្ញា Miss Universe Cambodia ដែលទទួលបានជ័យលាភាTop១០ កញ្ញា ហង្ស សូរីយាន់ ។

យ៉ាងណាមិញ កាលពីការប្រលងបវរកញ្ញា សូរីយាន់ ត្រូវបានមហាជនបានដាក់ការរំពឹងខ្ពស់មែនទែន ដោយហ្វេនៗអ្នកគាំទ្របានរំពឹងថានាងនឹងអាចឈានចូល ទៅដល់Topកំពូលទាំង៥ទៀតផង។ ប៉ុន្តែដោយសារ តែមានបេក្ខភាពផ្សេងៗក៏មានសមត្ថភាព ធ្វើឲ្យពិន្ទុលើសខ្វះគ្នាតិចតួចប៉ុណ្ណោះ ធ្វើឲ្យ សូរីយាន់ បានឈរត្រឹម Top១០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ សូរីយាន់ បានធ្វើឲ្យអ្នកគាំទ្រមានការ Surprise ក៏ដូចជាអន្ទះសារចង់ដឹង ជាខ្លាំង ក្រោយរូបនាងបានផ្តល់បទសម្ភាសន៍មួយថា ខ្លួននិងត្រៀមចូលប្រកួតបវរកញ្ញាមួយទៀត ជាលើកចុងក្រោយក្នុងវិស័យបវរកញ្ញានេះ នៅក្នុងខែសីហាខាងមុខនេះ ក្នុងនោះនាងមិនទាន់បញ្ជាក់ថានឹងចូលរួមក្នុងកម្មវិធីមួយណានោះទេ ដោយនាងចាំធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ហង្ស សូរីយាន់
ហង្ស សូរីយាន់
ហង្ស សូរីយាន់
ហង្ស សូរីយាន់
ហង្ស សូរីយាន់
ហង្ស សូរីយាន់
@pageantcambodia_ OMG🤭 CAN’T WAIT❤️#soriyanhang ♬ original sound - ᴅᴀɴᴅᴇʟɪᴏɴsت︎
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស សូរិយ៉ាន់