បរទេស៖ រថយន្ដដ៏ចាស់មួយគ្រឿង ជាប្រភេទម៉ាក Ferrari ម៉ូដែលឆ្នាំ១៩៦២ 250 GTE បានលក់ក្នុងការដេញថ្លៃ នៅទីក្រុង Herefordshire របស់ប្រទេសអង់គ្លេស នៃតម្លៃចំនួន១១០,០០០ផោន (ប្រមាណ១៣២,៣២៤ដុល្លារអាមេរិក) កាលពីថ្មីៗនេះ។

ជាក់ស្ដែង វាត្រូវបានទិញដំបូងដោយម្ចាស់ក្នុងឆ្នាំ១៩៧៣ ក្នុងតម្លៃ៨០០ផោនប៉ុណ្ណោះ (ប្រមាណ៩៦២ដុល្លារអាមេរិក) ខណៈគិតជាតម្លៃប្រាក់នាបច្ចុប្បន្នមានតម្លៃ៥,៤០០ដុល្លារអាមេរិក និងត្រូវបានរក្សាទុកក្នុងជង្រុកលេចធ្លាយមួយកន្លែង នៅភាគខាងលិចនៃប្រទេសវែល អស់រយៈពេល៤០ឆ្នាំ មុនពេលត្រូវបានរកឃើញឡើងវិញ។ ហើយវាមានសភាពចាស់យ៉ាងខ្លាំង ដែលមិនមានកៅអីខាងមុខសម្រាប់អង្គុយឡើយ មានប្រហោងផ្នែកខាងក្រោម  ខូចខាតសម្ភារផ្សេងៗ និងស្រោបច្រែះជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកដែលទិញយកជាបុរសអាយុ៦០ឆ្នាំ និងកំពុងសម្លឹងលើការចាយវាយប្រាក់ចំនួន១៥០,០០០ផោន (ប្រមាណ១៨០,៤៤២ដុល្លារអាមេរិក) សម្រាប់ជួសជុលរថយន្ដឡើងវិញ។ ប៉ុន្ដែនៅពេលដែលវាជួលជុលរួចហើយ វានឹងអាចលក់វិញបានតម្លៃដល់ទៅ២៥០,០០០ផោនឯណោះ (ប្រមាណ៣០០,៧៣៧ដុល្លារអាមេរិក)៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]