រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយ ក្រោយបាត់មុខមាត់ពីវិថីសិល្បៈជាតារាសម្តែងជិត ១០ឆ្នាំផ្លាយទៅហើយ បែរជា មួយរយៈចុងក្រោយនេះ លោក ហេង ប៊ុនលាភ ប្រកាសខ្លួនមកប្រឡូកក្នុងវិថីនេះវិញ ធ្វើឲ្យបណ្តាអ្នកគាំទ្រភ្ញាក់អារម្មណ៍និងរំភើបចិត្តមិនណយទេ។

យ៉ាងណាមិញ ក្រោយខកខានពីការសម្តែងនិងច្រៀងលើឆាកច្រើនឆ្នាំ កាលពីប៉ុន្មានខែមុននេះ រូបលោកបានបង្ហាញវត្តមានលើឆាក 3Fun បងស្រាយចម្រៀងយ៉ាងក្រអួនក្រអៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ធ្លាប់តែស្តាប់សំនៀងតារាប្រុសរូបនេះ នៅលើឆាក តែក្រោយឆាក ច្រៀងឆៅៗវិញ តារាប្រុសជើងចាស់រូបនេះ នៅតែមិនធ្លាក់ទឹកដៃសូម្បីតែបន្តិច ស្រែកក៏នៅបាន ច្រៀងយ៉ាងពិរោះរណ្តំតែម្តង ជាពិសេស ក្រឡេកទៅមើលរូបសម្បត្តិក៏មិនផ្លាស់ប្តូរទៀតនោះ ក្រឡេកមួយភ្លែតស្មានតែជា វីដេអូចាស់ទៅហើយ បើរកកន្លែងប្រែប្រួលមិនបានដូច្នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ និងភរិយា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ប៊ុនលាភ