ភ្នំពេញ៖ ដូចដឹងស្រាប់ហើយថា លោក ហេង ប៊ុនលាភ ជាតារាសម្តែងប្រុសជើងចាស់ល្បីឈ្មោះបោះសម្លេងម្នាក់ បើទោះបី ឃ្លាតឆ្ងាយពីវិថីសិល្បៈមួយរយៈធំ ហើយមានគ្រួសារហើយក៏ពិតមែន តែប្រជាប្រិយ តារាប្រុសរូបនេះ នៅតែត្រូវ មហាជនគ្រប់ស្រទាប់ ចង់ដឹងឮជាខ្លាំង ពីជិវិតឯកជនរបស់រូបលោក ដែលសាមញ្ញបំផុត មិនសម្ភារនិយម ពោលគឺ មិនខ្វាយខ្វល់ពីភាពល្បីល្បាញរបស់ខ្លួន កាលពីមុនឡើយ។
យ៉ាងណាមិញ ក្រោយត្រលប់ចូលសិល្បៈវិញមួយរយៈ តារាជើងចាស់រូបនេះក៏នៅតែទទួលបានប្រជាប្រិយភាពខ្លាំងមិនអន់ថយសោះ។ ជាពិសេសនោះគឺ ធ្វើឲ្យហ្វេនៗអ្នកគាំទ្ររូបលោក រឹតតែសរសើរនូវការរក្សាបានទេពកោសល្យសម្ថភាព មិនថាការសម្ដែងឬច្រៀងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត គឺរូបរាងដ៏សង្ហារាយមន្តស្នេហ៍មិនជិនណាយរបស់ ហេង ប៊ុនលាភ នៅតែទាក់ទាញអន្ទោងចិត្តអ្នកទស្សនាឲ្យលង់ជាមួយនឹងលោក ជាពិសេសស្នាមញញឹមដ៏ស្រស់ប្រិមប្រិយខណៈ ដែលលោកមានវ័យកាន់ជ្រេហើយក្តី។
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]