ប្ដីប្រពន្ធមួយគូ បានថ្លែងយ៉ាងកំសត់ ទៅកាន់អ្នកសារព័ត៌មានស្កាយញ៉ូ បន្ទាប់ពីពួកគេ ត្រូវបានបង្ខំឲ្យ រំលូតកូន ដោយអជ្ញាធរចិន ដែលកូននោះ រងចាំតែ៣ខែទៀត នឹងឃើញពិភពលោកទៅហើយ។
យ៉ាងណាមិញ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងខេត្ដ សាងដុង ដែលមានអជ្ញាធរខាងគ្រប់គ្រង គម្រោងការណ៍គ្រួសារ ប្រចាំខេត្ដនេះ យ៉ាងហោចណាស់ ២០នាក់ បានមកកាន់លំនៅដ្ឋានរបស់លោក Zhou Guoqiang និងភរិយា Liu Xinwen ដែលមានអាយុ ៣៣ឆ្នាំ។ ជាមួយគ្នានោះ ក្រុមអជ្ញាធរទាំងនោះ បានសម្រុកចូលផ្ទះអ្នកទាំងពីរ និងចាប់បុរសជាប្ដីជាប់ រួចចាប់អូសនារីជាភរិយាទៅក្រៅបាត់។
សម្រាប់ស្ដ្រីជាភរិយានេះ ត្រូវបានក្រុមទាំងនេះ បញ្ជូនទៅកាន់មន្ទីរពទ្យមួយក្នុង តំបន់ Fangzi នៃទីក្រុង Weifang ហើយនាងត្រូវបានចាក់បញ្ចូល ថ្នាំរំលូតកូន។ កូនរបស់នាង ដែលនាងដឹងថា ជាកូនប្រុសនោះ បានស្លាប់ក្នុងពោះ បន្ទាប់ពីចាក់ថ្នាំរំលូតកូន ដែលកូននេះ៦ខែទៅហើយ។
តាមសម្ដីរបស់បុរសជាប្ដីនេះ បាននិយាយថា គ្មាននរណាម្នាក់ប្រាប់ពីឈ្មោះ មន្ទីរពេទ្យដែលត្រូវគេបញ្ជូនភរិយាទៅនោះទេ ដូចនេះគាត់បានចំណាយពេលជាង ៥ម៉ោង ទើបរកនាងឃើញ តែអ្វីៗហួសហើយ គឺភរិយាបានចាក់ថ្នាំរួចទៅហើយ។ សម្រាប់ពេលនេះ ភរិយាលោក មិននិយាយស្ដីអ្វីទាំងអស់ ហាក់ដូចជា មនុស្សឆ្កួត។
តាមច្បាប់គោលការណ៍ ដែលការអនុញ្ញាតឲ្យមានកូនតែមួយនោះ គឺដើម្បីការការពារ និងអាចគ្រប់គ្រង នៃការកើនឡើងចំនួនប្រជាជន ខណៈពេលដែល សព្វថ្ងៃនេះ មានប្រជាជនជាង ១.៣៥៤ ពាន់លាន រស់នៅលើទឹកដី ដែលមានទំហំដី ៩,៧០៦,៩៦១ គីឡូម៉ែត្រការ៉េ ជាមួយគ្នានោះ តាមស្ថិតិកាលពីខែមីនា ឆ្នាំ ២០១៣មុននេះ គ្រូពេទ្យចិន បានអនុវត្ដរំលូតកូន ជាលក្ខណៈស្របច្បាប់ បានជាង ៣៣៦លាននាក់រួចមកហើយ និងមានចំនួនជាច្រើនទៀត ដែលមានលក្ខណៈមិនស្របច្បាប់នោះ។
តើប្រិយមិត្ដយល់យ៉ាងណា?
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]