អាមេរិក៖ បុរសចំណាស់​ និងជាសប្បុរសជនម្នាក់ មកពីរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក បានផ្ដល់ប្រាក់សរុបច្រើនជាង១៣,០០០ដុល្លារអាមេរិក ដល់មនុស្សប្លែកមុខ ដែលគាត់បានជួបនៅអាហារដ្ឋាន Waffle House

ជាក់ស្ដែង បុរសរូបនេះ មិនបញ្ចេញឈ្មោះឡើយ និងបានចាប់ផ្ដើមផ្ដល់ប្រាក់ដល់មនុស្សប្លែកមុខ តាំងពីឆ្នាំ២០១៤ម៉្លេះ ដោយផ្ដល់ប្រាក់ចំនួនពីដុល្លារអាមេរិក ទៅដុល្លារអាមេរិក សម្រាប់ក្មេងៗ ឬមនុស្សធំជាដើម។ ហើយប្រាក់នឹងផ្ដល់ឲ្យ ដោយមានភ្ជាប់នូវក្រដាសមួយសន្លឹក ដែលគាត់បានសរសេរអក្សរដិតធំៗឡើងថា «ស្រលាញ់មនុស្សគ្រប់គ្នា»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មុនពេលម្ដាយរបស់គាត់ទទួល.ម.រ.ណ.ភាព ម្ដាយបាននិយាយប្រយោគចុងក្រោយមកកាន់គាត់ថា «ស្រលាញ់មនុស្សគ្រប់គ្នា» ជំនួសដោយ «ម៉ាក់ស្រលាញ់កូន» ដែលនេះជាមូលហេតុ ធ្វើឲ្យគាត់ចែករំលែកក្ដីស្រលាញ់ដល់មនុស្សគ្រប់គ្នា តាមរយៈការផ្ដល់ប្រាក់បន្ដិចបន្ដួច និងភ្ជាប់សម្ដីដ៏មានន័យរបស់ម្ដាយផ្ទាល់តែម្ដង៕

ប្រភព: Daily Mail

បុរសចំណាស់​ដែលផ្ដល់ប្រាក់ដល់មនុស្ស ដែលគាត់បានជួប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]