ភ្នំពេញ៖ ពិតណាស់ មានហ្វេនៗអ្នកគាំទ្រមិនតិចនោះទេ ដែលមានការសោកស្តាយចំពោះការបែកបាក់គ្រួសាររបស់ តារាចម្រៀងស្រីជាមួយស្វាមីកាលពីពេលថ្មីៗនេះ។
ក្នុងនោះផងដែរ រាល់រូបភាពក៏ដូចជាអនុស្សាវរីយ៍ជាច្រើនដែល ពេជ្រ សូលីកា បានបង្ហាញក៏ដូចជាបង្ហោះនៅក្នុងបណ្ដាញសង្គម វាបានដិតដាមក្នុងអារម្មណ៍អ្នកទស្សនា ដែលពួកគេតែងចងចាំថាជាគូស្វាមីដ៏សាកសម និងមានសុភមង្គលបំផុតសម្រាប់អ្នកគាំទ្រកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការសោកស្តាយជាមួយនឹង គូស្វាមីមួយគូនេះទៀតនោះគឺ នៅពេលដែលត្រលប់ទៅមើលវីដេអូមួយកន្លងទៅកាលពី ពេជ្រ សូលីកា និងអតីតស្វាមីក្នុងថ្ងៃភ្ជាប់ពាក្យ ដោយនាងបានច្រៀងចំរៀងជូនស្វាមី ពោពេញដោយមនោសញ្ចេតនា រហូតដល់ស្វាមីរំភើបរលីងរលោង ចង់ស្រក់ទឹកភ្នែក។ ដោយនេះជាអនុស្សាវរីយ៍ល្អៗ ធ្វើឲ្យអ្នកគាំទ្រសោកស្តាយបំផុត៕
ប្រភព៖: https://www.tiktok.com/@anonymous.mst/video/7118605381110287642?_t=8Tt8jlUZIMz&_r=1
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]