រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី ផេនខេត មួយរយៈចុងក្រោយនេះ ជួបបញ្ហាផ្ទួនៗគ្នា​ផ្អើលពេញបណ្តាញសង្គមជាខ្លាំង អស់ពីអតីតស្វាមីទើបរៀបការថ្មីថ្មោងក្បត់ចិត្តរួច ក៏នៅមានបញ្ហារឿងម្ចាស់បំណុលនាំគ្នាLiveទារប្រាក់ ខ្ចរខ្ចាយផ្អើលភ្លូកទឹកភ្លូកដី។

យ៉ាងណាមិញ ធ្លាប់តែធ្វើឲ្យមហាជនសើចសប្បាយក្អាកក្អាយ ក្រោយខ្នងក្នុងជីវិតពិត តារាស្រីគ្មានទីពឹង ត្រូវរ៉ាប់រងដោះបំណុលតែម្នាក់ឯង រហូតមកដល់ពេលនេះ ក៏នៅមិនទាន់អស់នៅឡើយ ជារឿយៗរូបនាងតែងបង្ហោះសំណូមពរឲ្យម្ចាស់បំណុល ទទួលប្រាក់បង់បន្តិចម្តងៗ ព្រោះរូបនាងគ្មានលុយទាំងដុលដើម្បីសងត្រឡប់នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ថ្មីៗនេះ ហ្វេនៗភ្ញាក់ព្រឺត ក្រោយល្បីថាជំពាក់លុយគេច្រើនហើយនោះ ស្រាប់តែ កញ្ញា ផេនខេត ត្រូវគ្រូពេទ្យកែសម្ភស្សមួយកន្លែង បង្ហោះវីដេអូទៅកែកុនច្រមុះឲ្យស្រួចបន្ថែមទៀត តែមិនដឹងថាតើ ជាការឧបត្ថម្ភ ឬ ក៏ជាការចំណាយផ្ទាល់ខ្លួននោះឡើយ យ៉ាងណាមិញ ក្នុងនោះ ហ្វេនៗមួយចំនួន នាំគ្នានិយាយថារូបនាង ទោះមានទុក្ខក៏ត្រូវតែគិតគូរពីសម្រស់ដែរ ព្រោះខ្លួនជាតារា ខំធ្វើការក៏ត្រូវលើកទឹកចិត្តខ្លួនឯងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា ផេនខេត
កញ្ញា ផេនខេត
កញ្ញា ផេនខេត
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផេន ខេត