ឥណ្ឌា៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃ្លីបវីដេអូខ្លីមួយ ដែលបង្ហាញឲ្យឃើញពីការយំសោកអាលោះអាល័យ រវាងគ្រូនិងក្រុមសិស្ស បានបង្កឲ្យមានការចាប់អារម្មណ៍ និងរំជួលចិត្តជាខ្លាំង នៅលើបណ្ដាញសង្គម Twitter និងបណ្ដាញអ៊ីនធើណេត។

ជាក់ស្ដែង បុរសជាគ្រូបង្រៀន មានឈ្មោះថា Amrik Singh និងបានបង្រៀននៅសាលារៀនមួយកន្លែង ក្នុងតំបន់ Budgam Kashmir របស់ប្រទេសឥណ្ឌា តែទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានផ្ទេរទៅកាន់សាលារៀនផ្សេងទៀត ដែលធ្វើឲ្យសិស្សជាទីស្រលាញ់របស់គាត់ មិនចង់ឃ្លាតពីគាត់ឡើយ។ ហើយតាមរយៈឃ្លីបវីដេអូ ឃើញថា គាត់បានដើរចាកចេញពីសាលា ដោយទះស្មាតិចៗលួងលោមសិស្សប៉ុន្មាននាក់ ដែលសិស្សភាគច្រើនជាសិស្សស្រីៗកំពុងស្រែកទ្រហ៊ោយំឮៗ មុនពេលគាត់លើកដៃលា និងដើរសំដៅទៅកាន់រថយន្ដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជុំវិញវីដេអូខាងលើ ទទួលបានភាគល្បីល្បាញជាខ្លាំង រហូតដល់មានអ្នកយកទៅបង្ហោះតៗទៀត ខណៈមានមតិមួយចំនួន បានលើកឡើងថា សិស្សទាំងអស់គួរឲ្យអាណិត ព្រោះពួកគេនៅក្មេង និងមានក្ដីស្រលាញ់ដ៏ពិតប្រាកដ ទៅលើនរណាម្នាក់ផងដែរ៕

ប្រភព: indiatimes

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]