ឥណ្ឌូណេស៊ី៖ កាលពីថ្មីៗនេះ ជាងថតរូបម្នាក់មានឈ្មោះថា Dzulfikri មកពីទីប្រជុំជន Cikarang នៃប្រទេសឥណ្ឌូណេស៊ី បានចែករំលែករូបភាពចំនួនប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញពីអង្ក្រង ពាំយកចំណី ខណៈចំណីមានដូចជាទំពាំងបាយជូរ និងផ្កាខាត់ណាជាដើម។

ជាក់ស្ដែង ទំហំនៃចំណីទាំងអស់ ដែលអង្ក្រងបានពាំយក គឺមានទំហំធំជាងខ្លួនរបស់វា១០ដងឯណោះ។ ហើយរូបភាពនីមួយៗ ត្រូវបានថតឡើងយ៉ាងជិតនិងច្បាស់ល្អ នៅឧទ្យាន Narogong Macro Park ដែលមើលទៅអង្ក្រង មានភាពងាយស្រួលជាខ្លាំង ក្នុងការពាំយកចំណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាងថតរូបបាននិយាយថា សត្វល្អិតទាំងអស់ មានកម្លាំងខ្លាំងក្លា និងជារឿយៗបង្ហាញ ជំនាញការងារជាក្រុមដ៏អស្ចារ្យ នៅពេលផ្លាស់ទីវត្ថុផ្សេងៗ។ នាអំឡុងពេលផ្ដិតយករូបភាព គាត់ក៏បានព្យាយាមតាមដែលអាចធ្វើបាន ដោយមិនរំខានដល់ពួកវា ហើយក្រោយពីគម្រោងការនៃការថតរូបភាព ត្រូវបានបញ្ចប់ គាត់បានប្រលែងពួកវាវិញផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]