រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនអ្នកលេងបណ្តាញសង្គម ប្រាកដជាបានជ្រាបពី រឿងល្បីទំនាក់ទំនងរបស់ តារាសម្តែងប្រុស សេង មង្គល និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ដែលគេឯងផ្ទុះការចាប់អារម្មណ៍ខ្លាំង ពិសេសក្រោយពេល រូបលោកក្លាយជា BA របស់ក្រុមហ៊ុន អ្នកនាង ទ្រី ដាណា។
តួយ៉ាង ក្រោយផ្អើលថាជាប្រុសក្បត់ សាវា សុទ្ធចិត្តបោះចោលដៃគូរាប់ឆ្នាំ ស្រវាសេដ្ឋីលុយវាល់លាននោះ តារាប្រុសរូបនេះ ទប់អារម្មណ៍លែងជាប់ក៏ចេញមកLiveបកស្រាយ រឿងពិតពីទំនាក់ទំនងរបស់ រូបលោកនិងកញ្ញា នីរ័ត្ន ព្រមទាំង ទំនាក់ទំនងនឹងអ្នកនាង ទ្រី ដាណា ដើម្បីការពារកិត្តិយសខ្លួន ព្រោះអាចប៉ះពាល់ដល់ការងារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ រូបលោកបញ្ជាក់ថា ខ្លួននិងកញ្ញា នីរ័ត្ន ត្រឹមជាមិត្តភក្តិជិតស្និទ្ធ តែគ្មានទំនាក់ទំនងលើសពីនេះឡើយ ត្រឹមជាមិត្តរួមការងារ ធ្លាប់Liveរួមគ្នាដើម្បីអាជីពប៉ុណ្ណោះ ចំណែកអ្នកនាង ទ្រី ដាណា វិញ រូបលោកបញ្ជាក់ថា ជាអ្នកមានគុណ ដែលបានផ្តល់ការងារសម្តែងក្នុងMVបទចម្រៀង និងផ្តល់ជាកិត្តិយសឲ្យរូបលោក ក្លាយជាBA គ្មានទំនាក់ទំនងស្នេហានោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]