បរទេស៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុរសម្នាក់ជាអ្នកចូលចិត្តលេងហ្គេម បានទទួលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ក្រោយពីបង្ហោះវីដេអូឃ្លីប ដែលបង្ហាញឲ្យឃើញពីរបៀបចាប់តុក្កតាឲ្យបានដោយមិនចាំបាច់ព្យាយាមច្រើនដង ក្នុងម៉ាស៊ីនហ្គេម តាមផ្សារទំនើបនានា ឬទីកន្លែងកម្សាន្តផ្សេងៗ ។

ជាក់ស្ដែង ដំបូងឡើយ គាត់បានសេរ៉េក្រញាំចាប់នៃម៉ាស៊ីន តម្រង់ពីលើតុក្កតាដែលចង់បាន រួចមកក៏ចុចប៊ូតុងឲ្យក្រញាំចុះទៅចាប់ និងចុចម្ដងទៀតដើម្បីបញ្ជាឲ្យវាចាប់ ខណៈជាធម្មតា អ្នកលេងចុចប៊ូតុងតែម្ដងប៉ុណ្ណោះ។ ដូច្នេះ មានន័យថា ដើម្បីចាប់តុក្កតាឲ្យបានសម្រេច គឺត្រូវចុចប៊ូតុងចំនួនពីរដងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីប មានអ្នកចុចចូលទស្សនារហូតដល់៩.២លានដងឯណោះ ហើយមានមហាជនមួយចំនួនបានយកវីធីសាស្ត្រនេះ ទៅសាកល្បង ដែលអ្នកខ្លះឃើញប្រសិទ្ធភាព និងអ្នកខ្លះទៀតនៅតែចាប់មិនបាន ដោយបញ្ចេញមតិលើកឡើងថា

មតិរបស់អ្នកសាកល្បង
មតិរបស់អ្នកសាកល្បង
មតិរបស់អ្នកសាកល្បង

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
@ufo_brandon How to win the claw machine #fyp #arcadehacks #hellokitty ♬ Butter - 방탄소년단 (BTS)
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]