រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រចាំផលិតកម្មGalaxy Navatra លោក ខេម ហាក់ឡើងកូដខ្លាំងឡើងៗ តាំងពីផ្លាស់ផលិតកម្ម ក្រៅពីជាតារាចម្រៀងល្បីហើយនោះ រូបលោកត្រូវគេដឹងច្បាស់ ក្លាយជាមនុស្សជិតស្និទនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។
យ៉ាងណាមិញ ងាកទៅមើលបណ្តុំរូបភាពជំនួបក្រុមឧកញ៉ាៗវ័យក្មេង ដែលទើបនឹងទទួលគោរមងារមួយរយៈចុងក្រោយនេះ គេតែងសម្គាល់ឃើញមានវត្តមានតារាចម្រៀងប្រុសរូបនេះ មិនដែលរំលងទាល់តែសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួបជុំជាមួយនឹងអ្នកជំនួញជាឧកញ៉ាដូចគ្នា ហូបអាហារល្ងាចក្នុងភោជនីយដ្ឋានជប៉ុនល្បីឈ្មោះមួយកន្លែង ដែលម្នាក់ៗក្នុងនោះ សុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គម មានងារជាឧកញ៉ាៗ ប៉ុន្តែហ្វេនៗចាប់អារម្មណ៍នឹង លោក ខេម ដែលជាបុគ្គលធម្មតា រហូតដល់ថ្នាក់ផ្អើលថា មិនយូរមិនឆាប់រូបលោក នឹងមានងារជាឧកញ៉ានឹងគេហើយ បើឧស្សាហ៍ដើរចូលក្រុមឧកញ៉ាញឹកញាប់ថ្នាក់នេ
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]