ភ្នំពេញ៖ អាចនិយាយបានថាតារាចម្រៀងស្រី ពេជ្រ សូលីកា មួយរយៈក្រោយនេះ គឺជាប្រធានបទដ៏ក្តៅគកុក ដែលជាទីចាប់អារម្មណ៍សម្រាប់ហ្វេនៗអ្នកគាំទ្ររូបនាង ចាំតាមដានសឹងគ្រប់សកម្មភាពមិនឲ្យរំលង។

ជាការពិតដូចដែរ អ្នកប្រើប្រាស់បណ្ដាញសង្គមបានដឹងហើយថា ពេលនេះ តារាចម្រៀងស្រីរូបនេះក្លាយជាអ្នកម៉ាក់ Single មួយរូប ដែលពោពេញទៅដោយភាពរឹងមាំសម្រាប់កូនប្រុសរបស់នាង ក៏ដូចជាអ្នកគាំទ្រផងដែរ ដោយហេតុថាបើទោះបីជាបែកបាក់គ្រួសារក៏ពិតមែន តែ ពេជ្រ សូលីកា មិនបានបង្ហាញភាពទន់ជ្រាយរបស់នាងឲ្យមហាជនបានឃើញសូម្បីម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ ថ្មីៗនេះ ហ្វេនៗបែរជាមានអារម្មណ៍អាណិតនិងបារម្ភ ដល់អាយដលពួកគេជាខ្លាំង ក្រោយពីបានឃើញរូបនាង បង្ហោះវីដេអូរូបថតលោកឪពុកអ្ននាងថែមទាំង បន្ថែមនិងការEdit ឲ្យមានចលនាទឹកមុខញញឹមទៀតផង ធ្វើឲ្យអ្នកគាំទ្រគិតថា ពេជ្រ សូលីកា កំពុងតែនឹកលោកប៉ានាងខ្លាំង និងមានអារម្មណ៍ឯកា រឺយ៉ាងណា? ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
@pich.solikah

❤️

♬ Menghitung Hari (Piano Version) - Gaius Yeong
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា