អ៊ីរ៉ង់៖ កាលពីថ្មីៗនេះ កូនក្រមុំម្នាក់អាយុ២៤ឆ្នាំ បាន.បា.ត់.ប.ង់.ជី.វិ.ត.ក្នុងថ្ងៃរៀបការ នៅឯទីក្រុង Firuzabad នៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីត្រូវបានបុរសជាបងប្អូនជីដូនរបស់កូនកំលោះ បា.ញ់.ចំក្បាល ខណៈជា.កាំ.ភ្លើ.ង.ម៉ាញ់ដែលមានថាមពលខ្ពស់ និងគ្មានអាជ្ញាប័ណ្ឌសម្រាប់ប្រើប្រាស់ត្រឹមត្រូវ។

ជាក់ស្ដែង គ្រាប់.កាំ.ភ្លើ.ង.បាន.បា.ញ់.ចំលលាដ៍ក្បាលរបស់នាង Mahvash Leghaei និងបានរងរបួសដល់ភ្ញៀវប្រុសៗចំនួនពីរនាក់ទៀតផងដែរ តែមិនរងរបួសធ្ងន់ធ្ងរឡើយ។ តាមសេចក្ដីរាយការណ៍បឋម គ្រាប់.កាំ.ភ្លើ.ង.ពីរគ្រាប់ត្រូវបាន.បា.ញ់.ចេញ ដោយគ្រាប់ទីមួយមិនមានបង្កឲ្យមាន.គ្រោះ.ថ្នា.ក់.ដល់នរណាម្នាក់ទេ ប៉ុន្តែគ្រាប់ទីពីរបាន.វា.យ.ប្រ.ហា.រ.ចំកូនក្រមុំ និងភ្ញៀវប្រុសៗចំនួនពីរនាក់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីកើតហេតុរួចមក ជនបង្កហេតុបានរត់គេចខ្លួនបាត់ចេញពីតំបន់ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនៅតែអាចចាប់ខ្លួនបាន។ ហើយតាមពិតទៅ ទម្លាប់​នៃការ.បា.ញ់.​កាំ.ភ្លើ.ង​.ក្នុង​ពិធី​មង្គលការ ដើម្បីអបអរសាទរ ​គឺជាសកម្មភាព​ខុស​ច្បាប់ ប៉ុន្តែ​នៅ​តែ​មាន​ធម្មតាសម្រាប់មជ្ឈិមបូព៌ា។

យ៉ាងណាមិញ កាលនៅរស់ កូនក្រមុំបានបម្រើការងារជាបុគ្គលិកសង្គមជួយអ្នក.ញៀ.ន.ថ្នាំឲ្យជាសះស្បើយពីភាព.ញៀ.ន និងទើបបានទទួលបានប័ណ្ណបរិច្ចាគសរីរាង្គកាលពីបីខែមុន។ ដូច្នេះ ក្រោយពីនាង.លា.ចា.ក.លោកបាត់ទៅ ក្រុមគ្រួសារបានធ្វើតាមបំណងប្រាថ្នារបស់នាង ដោយបានរៀបចំការបរិច្ចាគទៅកាន់មនុស្សចំនួនបីនាក់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]