កេនយ៉ា៖ ថ្មីៗនេះ សត្វ.កវែង (ហ្សីរ៉ាហ្វ) ភ្លោះមួយគូ ត្រូវបានប្រទះឃើញនៅឯឧទ្យានជាតិណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា ខណៈសត្វ.កវែង ត្រូវបានចុះបញ្ជីថា ងាយនឹងផុតពូជក្នុងបញ្ជីក្រហមឆ្នាំ២០១៦ របស់សហភាពអន្តរជាតិនៃការអភិរក្សធម្មជាតិសត្វព្រៃ ដែលត្រូវបាន.គំ.រា.ម.កំ.ហែ.ង។

ជាក់ស្ដែងលោក Najib Balala ជារដ្ឋមន្ត្រីសត្វព្រៃនៃប្រទេសកេនយ៉ា បានបង្ហោះរូបភាពទៅលើបណ្ដាញសង្គម ដែលបង្ហាញឲ្យឃើញនូវសត្វ.កវែងភ្លោះមួយគូ រួមទាំងមេរបស់វា កំពុងរស់នៅក្នុងឧទ្យានជាតិ ដោយមានក្ដីសុខ។ ហើយក្នុងឧទ្យានជាតិផ្ទាល់ មិនត្រឹមតែមានសត្វ.កវែងទេ ថែមទាំងជាជម្រកសម្រាប់សត្វតោ ខ្លារខិន រមាស និងក្របីជាដើម ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់សត្វព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ករណីសត្វ.កវែងភ្លោះ មានមួយក្តាប់តូចប៉ុណ្ណោះ ដែលត្រូវបានចងក្រងជាឯកសារនៅទូទាំងពិភពលោក និងភាគច្រើនមិនអាច.រ.ស់.រា.ន.មានជីវិតឡើយ។ ហើយចំពោះសត្វ.កវែងទាំងអស់ អាចរស់នៅបានរហូតដល់២៥ឆ្នាំ តែប្រសិនស្ថិតក្រោមការ.ឃុំ.ឃាំ.ង និងមើលថែពីមនុស្ស វាអាចរស់បានច្រើនជាង៣៥ឆ្នាំផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]