ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានជូនដំណឹងថា ច្រកព្រំដែនអានសេះជាប់ព្រំដែនថៃ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារបានបើកដំណើរឱ្យប្រជាពលរដ្ឋចេញ-ចូល ឡើងវិញហើយ បន្ទាប់ពីបិទជាបណ្តុះអាសន្នរយៈពេល២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមការបញ្ជាក់ពីលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឱ្យដឹងថា តាមការឯកភាពគ្នារវាងភាគីខ្មែរ និងភាគីថៃ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ថ្ងៃនេះច្រកព្រំដែនអានសេះ ត្រូវបានបើកឡើងវិញដូចការគ្រោងទុក ហើយលោកក៏បានដឹកនាំក្រុមការងារចុះមកពិនិត្យដោយផ្ទាល់ដំណើរការបើកច្រកអានសេះ ក៏ដូចជាសកម្មភាពដោះដូរទំនិញគ្នារវាងប្រជាពលរដ្ឋនៃប្រទេសពីរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងការបើកឱ្យដំណើរការឡើវិញច្រកអានសេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ មានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ដោយពួកគាត់អាចប្រកបរបររកសុី ដោះដូរទំនិញជាគ្នាបានឡើងវិញ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជាដើម៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]