ហុងកុង៖ កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ខ្លាឃ្មុំផេនដាឈ្មោលមួយក្បាល ដែលមានអាយុច្រើនបំផុតនៅលើពិភពលោក បាន.បា.ត់.ប.ង់.ជីវិត ក្នុងអាយុ៣៥ឆ្នាំ ដោយសារតែបញ្ហាសុខភាព ខណៈអាយុកាលជាមធ្យមរបស់ខ្លាឃ្មុំផេនដារស់រានក្នុងព្រៃ អាចរស់រានពី១៤ឆ្នាំ ដល់២០ឆ្នាំប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្លាឃ្មុំផេនដានេះ មានឈ្មោះថា អានអាន (An An) និងមុនពេលបា.ត់.ប.ង់.ជីវិត វាបានឈប់ស៊ីចំណី ហើយសុខភាពមានការចុះខ្សោយជាខ្លាំង។ ទន្ទឹមនឹងនេះ វាក៏ទទួលរងនូវ.ជំ.ងឺ.លើ.ស.ឈា.ម.ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង វាជាខ្លាឃ្មុំផេនដាឈ្មោលមួយក្បាល ដែលត្រូវបានផ្ដល់ឲ្យសួនសត្វ Ocean Park របស់ហុងកុងកាលពី២៣ឆ្នាំមុន និងបានរួមរស់ក្នុងសួនសត្វជាមួយខ្លាឃ្មុំផេនដាញីមួយក្បាល ដែលត្រូវបានជឿថា ចាស់បំផុតលើពិភពលោកដែរ មុនពេលខ្លាឃ្មុំផេនដាញីបាន.បា.ត់.ប.ង់.ជីវិតនៅឆ្នាំ២០១៦ ក្នុងអាយុ៣៨ឆ្នាំ។ ហើយពួកវាទាំងពីរក្បាល កាលនៅរស់ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ ឲ្យចូលទស្សនាយ៉ាងកុះករក្នុងសួនសត្វនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន។

យ៉ាងណាមិញ ខាងសួនសត្វ មានការសោកស្ដាយជាខ្លាំង ព្រោះខ្លាឃ្មុំផេនដាឈ្មោលមួយក្បាលនេះ មានអត្តចរិតគួរឲ្យស្រលាញ់ ចូលចិត្តលេង និងឆ្លាត។ ហើយមានភ្ញៀវទេសចរមួយចំនួន ដែលធ្លាប់បានឃើញវា បានបង្ហោះជារូបភាព និងភ្ជាប់សារខ្លីៗទៅលើបណ្ដាញសង្គម ដើម្បីបង្ហាញពីការសោកស្ដាយផងដែរ៕

ប្រភព: CNN / People 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]