ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង កែវ ស្រីនាង គឺជាតារាសម្ដែងស្រីជើងចាស់មួយរូបដែលទទួលបានភាពល្បីល្បាញខ្លាំង បើទោះបីជាបច្ចុប្បន្នអ្នកនាងបានស្ងាត់ពីវិស័យសិល្បៈក៏ពិតមែន ក៏ប៉ុន្តែសម្រាប់អ្នកគាំទ្រនៅតែចងចាំនិងតាមដាននូវជីវិតឯកជនតារាស្រីរូបនេះមិនដាច់ពីក្រសែភ្នែកឡើយ។
យ៉ាងណាមិញ តារាស្រីរូបនេះបើទោះបីមានវ័យជ្រេបន្តិចមែន ក៏ប៉ុន្តែបើនិយាយរូបសម្រស់វិញ គឺមិនជ្រេទៅតាមវ័យសោះឡើយ នាងនៅតែស្រស់ស្អាតក្មេងជាងវ័យ មិនគួរឲ្យជឿថាបច្ចុប្បន្ននេះអ្នកនាងមានអាយុ៤១ឆ្នាំទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ កែវ ស្រីនាង កាន់តែធ្វើឲ្យមហាជនលង់នឹងសម្រស់អ្នកនាងកាន់តែខ្លាំងឡើង បន្ទាប់ពីធ្វើការផាត់មុខតុបតែងខ្លួនក្នុងឈុតប្រពៃណី ពិតជាស្រស់ស្អាតរហូតដល់ហ្វេនៗលាន់មាត់ថា តារាស្រីរូបនេះសាច់ចាំស្អាតមិនចាញ់ក្រមុំៗមួយចំនួននោះឡើយ ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖





@30312499897 បងប្អូននៅចាំគាត់បានទេ ? សម្រស់ អ្នកនាង កែវ ស្រីនាង នៅតែក្មេងនឹងស្អាតដដែល តួឯកដ៏ល្បី ក្នុងរឿង ខ្ញុំជានរណា ❤️
♬ សំឡេងដើម - Ah heng
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]