ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកនាង ខ្ញុង ដែលបងប្អូនមហាជនជាច្រើនបានស្គាល់រួចមកហើយថាជាអតីតតារាកំប្លែងដ៏ល្បីម្នាក់ប្រចាំទូរទស្សន៍ CTN បានឡាយផ្ទាល់នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនទាំងទឹកភ្នែកប្រកាសលក់ផ្ទះដើម្បីដោះបំណុល។
ជាការពិត រឿងរ៉ាវជំពាក់បំណុលជាង៥៧ម៉ឺនដុល្លាររបស់ អតីតតារាកំប្លែងរូបនេះបានស្ងប់ស្ងាត់ទៅអស់មួយរយៈធំទៅហើយ ដោយបានធ្វើឲ្យមហាជនគិតថា នាងខ្ញុង កំពុងតែមានពន្លឺជាថ្មីរកស៊ីកាក់កបជាមួយនឹងរបរលក់ប្រហុកផ្អក ក៏ដូចជាចេញកាត់សក់តាមមង្គលការជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែផ្ទុយទៅវិញ ស្រាប់តែថ្មីៗនេះ នាងខ្ញុង បែរជាចេញមកនិយាយទាំងទឹកភ្នែក ប្រកាសលក់ផ្ទះដែលកំពុងរស់នៅជាបន្ទាន់ ពីព្រោះលក់ប្រហុកផ្អកលេងដាច់ដូចមុន គ្មានចំណូលគ្រប់គ្រាន់ដើម្បីសងម្ចាស់បំណុល ដោយអ្នកនាងលើកឡើងថា ម្ចាស់បំណុលមិនព្រមទទួលយកនៅការសងតាមដំណើររបស់នាង ដែលជាហេតុធ្វើឲ្យ នាងខ្ញុង សម្រេចចិត្តប្រកាសលក់ផ្ទះដើម្បីសងបំណុលតែម្ដង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]