ឥណ្ឌា៖ រដ្ឋមន្ត្រីឥណ្ឌាម្នាក់ អាយុ៤៨ឆ្នាំ ជានាយករដ្ឋមន្ត្រីនៃរដ្ឋ Punjab បានផឹកទឹក.ក.ខ្វ.ក់.ក្នុងទន្លេ Kali Bein ដែលកន្លែងគោរពបូជា ប៉ុន្ដែក្រោយមក គាត់ក៏ត្រូវបាន.ធ្លា.ក់.ខ្លួ.ន.ឈឺ.តែម្ដង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបខ្លី បានបង្ហាញឲ្យឃើញថា លោក Bhagwant Mann បានដួសទឹកមួយកែវ ចេញពីក្នុងទន្លេ និងលើកផឹក ដើម្បីបញ្ជាក់ថា ទឹកមានសុវត្ថិភាពដល់អ្នកស្រុក និងអាចប្រើប្រាស់បាន ដោយមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ។ ហើយរយៈពេលពីរបីថ្ងៃក្រោយមក គាត់បានចាប់ផ្ដើមមានអាការ.ចុ.ក.ពោះ រហូតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Apollo Indraprastha និងសម្រាករយៈមួយយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វេជ្ជបណ្ឌិតបានធ្វើពិនិត្យរកឃើញថា រដ្ឋមន្ត្រីរូបនេះ បានឆ្លង.មេ.រោ.គ.ដោយសារផឹកទឹកមិនស្អាត ហើយបន្ទាប់ពីធ្វើតេស្តច្រើនដងរួចមក គាត់ក៏ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]