ចក្រភពអង់គ្លេស៖ គ្រួសារដ៏ធំបំផុត ប្រចាំចក្រភពអង់គ្លេស បានស្វាគមន៍សមាជិកចុងក្រោយបង្អស់ ខណៈការប្រកាសត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ នៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម ដែលធ្វើឲ្យចំនួននៃសមាជិកគ្រួសារកាន់តែច្រើនឡើង។

ជាក់ស្ដែង អ្នកស្រី Sue Radford និងស្វាមី ដែលបច្ចុប្បន្នមានកូនចំនួន២២នាក់ រួមទាំងចៅៗជាង១០នាក់ មានភាពសប្បាយរីករាយជាខ្លាំង ក្នុងការទទួលស្វាគមន៍សមាជិកថ្មី ក្រោយពីកូនស្រីច្បងទី៣របស់ពួកគាត់ អាយុ២៦ឆ្នាំ សម្រាលបានកូនស្រីម្នាក់ ដោយមានទម្ងន់ប្រមាណ២.៧គីឡូក្រាម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គ្រួសារដ៏ធំរបស់អ្នកស្រី បានបង្កឲ្យមានការចាប់អារម្មណ៍ និងល្បីល្បាញពាសពេញប្រទេស ចាប់តាំងពីឆ្នាំ២០១២ម៉្លេះ នាអំឡុងពេលមានកូនចំនួន១៥នាក់ ដែលធ្វើឲ្យមានការចុះយកសកម្មភាពប្រចាំថ្ងៃពីខាងទូរទស្សន៍ សម្រាប់ចាកផ្សាយផងដែរ។ ហើយមកទល់ពេលនេះ កូនទាំង២២នាក់មានអាយុ៣២ឆ្នាំ ២៨ឆ្នាំ ២៦ឆ្នាំ ២៥ឆ្នាំ ២៣ឆ្នាំ ២១ឆ្នាំ ២០ឆ្នាំ ១៩ឆ្នាំ ១៨ឆ្នាំ ១៧ឆ្នាំ ១៦ឆ្នាំ ១៤ឆ្នាំ ១៣ឆ្នាំ ១២ឆ្នាំ ១០ឆ្នាំ ៩ឆ្នាំ ៧ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ និង២ឆ្នាំ។

យ៉ាងណាមិញ អ្នកស្រី និងស្វាមី មិនទាន់សម្រេចថានឹងយកកូនបន្ថែមទៀតឡើយ និងទំនងជាមិនសមមានទៀតទេ។ ហើយក្រុមគ្រួសារទាំងមូល មិនបានពឹងផ្អែកលើអត្ថប្រយោជន៍ផ្សេងៗឡើយ ដែលរស់នៅជួយខ្លួនឯងផ្នែកហិរញ្ញវត្ថុជាមួយហាងនំផ្ទាល់ខ្លួនមួយកន្លែង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]