រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង មាស សុខសោភា និងស្វាមី ទោះរៀបការច្រើនឆ្នាំហើយក្តី តែចំណងស្នេហារបស់អ្នកទាំងពីរ ធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង តាំងពីល្បីជាគូស្នេហ៍រហូតបែកធ្លាយជាស្វាមីភរិយាជិត២០ឆ្នាំ។
មិនតែប៉ុណ្ណោះ មិនឲ្យចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ តារាស្រីរូបនេះនិងស្វាមី តែងបណ្តើរគ្នា ទៅណាមកណាជាមួយគ្នា មិនដែលបាត់មុខទាល់តែសោះ ធ្វើឲ្យអ្នកគាំទ្រនាំគ្នាច្រណែនភ្លូកទឹកភ្លូកដី រៀបការច្រើនឆ្នាំថ្នាក់នេះហើយ នៅតែផ្អែមល្អែម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះ រូបនាងនិងស្វាមីទៅដើរលេងប្រទេសឡាវ បណ្តើរគ្នាតែ២នាក់ គ្រាន់តែមើលរូបភាពគូរបស់អ្នកទាំងពីរប៉ុន្មានសន្លឹកក៏ដឹងថា មានចំហាយក្តីសុខពេញទី ស្វីតមិនឲ្យចាញ់ក្មេងៗឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]