ភ្នំពេញ៖ និយាយដល់ អតីតតារាកំប្លែង អ្នក ផន សុផារី ជឿជាក់ថា មហាជនជាច្រើនប្រាកដជាធ្លាប់បានស្គាល់ួចមកហើយ ពីសមត្ថភាពទេពកោសល្យសម្ដែងជាពិសេស ខាងផ្នែកល្ខោនបាសាក់ ដែលមានឪពុកម្ដាយជាម្ចាស់វង់ល្ខោន និងជាក្រុមតន្រ្តី ភីសុគន្ធី ដែលមានភាពល្បីល្បាញកាក់កបខ្លាំងមិនធម្មតា។
យ៉ាងណាមិញ ជារឿយៗ ពុកម៉ែបងប្អូនដែលស្រលាញ់គាំទ្រតារាស្រីរូបនេះ បានជ្រាបហើយថា ផន សុផារី នៅតែទទួលបានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមខណៈដែលនាងតែងតែបង្ហាញពីសកម្មភាពក្នុងការមើលថែកូនចែករំលែក នូវបទពិសោធថ្មីៗក្នុងការថែទាំកូន ខណៈដែលមានកូនស្រីទាំងពីរដ៏ឆ្លាតឃ្យូតគួរឲ្យស្រលាញ់ ធ្វើឲ្យមហាជនខ្នាញ់គ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះខុសពីសព្វមួយដង ផន សុផារី បែរជាចេញមកប្រកាសថាខ្លួនកំពុងតែជួបប្រទះនឹង ការដុះសាច់ច្រមុះ ដែលអ្នកនាងបណ្ដោយខ្លួនរហូតដល់ជិត៥ឆ្នាំ ជាមួយនឹងអាការៈឈឺក្បាល ចុកស្រវាំងគ្រាប់ភ្នែក រោយកញ្ចឹងកខ្លាំង ជាប្រចាំ។ ក្នុងនោះផងដែរ ប្រសិនបើពុកម៉ែបងប្អូនកំពុងតែជួបប្រទះនឹងអាការៈបែបនេះ សូមប្រញាប់ទៅធ្វើការពិនិត្យឲ្យបានទាន់ពេលវេលា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]