រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរភាគច្រើនប្រាកដជាបានស្គាល់ កញ្ញា សុភ័ក្រ កុសុម៉ា គ្រប់ៗគ្នារួចមកហើយ ប្រឡូកការងារសិល្បៈតាំងពីនៅក្មេងៗ ប៉ុន្តែក្រោយផ្លាស់អាជីពជាពិធីការិនីភ្លាម រូបនាងកាប់កបខ្លាំង រហូតធ្វើឲ្យប្រជាប្រិយភាពរបស់ខ្លួន ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា កំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ងាកទៅមើលជីវិតឯកជនវិញ ឃើញលេងសើចសប្បាយច្រើនមែន តែតារាស្រីរូបនេះ មានជំនួញក្នុងដៃច្រើនចំណូលក៏មិនធម្មតាប៉ុន្មានដែរ នៅលីវមែនពិត ប៉ុន្តែមានលទ្ធភាពទិញផ្ទះវីឡាធំស្កឹមស្កៃ ជិះរថយន្តទំនើប ក្រុមតន្ត្រីផ្ទាល់ខ្លួន ជីវិតស្រស់បំព្រងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត អាយុកាន់តែជ្រេ តារាស្រីរូបនេះរវល់តែកើបលុយកាន់តែខ្លាំង មិនខ្វាយខ្វល់រឿងគូស្រករ យកពេលនៅខ្លួនមួយ នាំម្តាយឪពុកដើរលេងសើចសប្បាយ ចាយភាពហ៉ឺហា ឡូយឆាយមិនឲ្យចាញ់តារារួមជំនាន់ប៉ុន្មានទេ ជះចំហាយកក់ក្តៅខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា សុភ័ក្រ កុសុម៉ា
  កញ្ញា សុភ័ក្រ កុសុម៉ា
  កញ្ញា សុភ័ក្រ កុសុម៉ា
  កញ្ញា សុភ័ក្រ កុសុម៉ា និងអ្នកម្តាយ
  កញ្ញា សុភ័ក្រ កុសុម៉ា បងប្រុស និងអ្នកម្តាយ
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា