កាណាដា៖ បុរសម្នាក់អាយុ៥៩ឆ្នាំ (មិនបញ្ចេញឈ្មោះ) និងជាប្រត្តិបត្តិករជីកកកាយ ដែលត្រូវបានចៅហ្វាយ.ប.ណ្ដា.ញ.ចេញពីការងារ បាន.ស.ង.សឹ.ក ដោយការ.បំ.ផ្លា.ញ.គម្រោងផ្ទះប្រណីតក្បែរបឹងនៅក្នុងទីក្រុង Calgary របស់ប្រទេសកាណាដា។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្ដរជាតិ NDTV​ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។

ជាក់ស្ដែង សកម្មភាពនៃការ.បំ.ផ្លា.ញ ត្រូវបានថតឡើង ដោយអ្នកឃើញហេតុការណ៍ផ្ទាល់ និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមតែម្ដង។ ហើយប៉ូលិស បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ នាវេលាម៉ោង៩:០០នាទីយប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ខណៈ.ចា.ប់.ឃា.ត់.ខ្លួនបានបុរសបង្កហេតុផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនមាននរណាម្នាក់.រ.ង.រ.បួ.ស.ឡើយ ហើយគម្រោងផ្ទះប្រណីតវិញ ត្រូវបានខូចខាតលើសពីមួយខ្នងឯណោះ និងត្រូវជួសជុលឡើងវិញ អាចអស់ប្រាក់ខ្ទង់លានដុល្លារអាមេរិក។ ចំណែកបុរសបង្កហេតុ ត្រូវបានចោទប្រកាន់ពីអំពើទុច្ចរិត និងពិន័យជាប្រាក់ចំនួន៣,៩០៦ដុល្លារអាមេរិក ហើយឥឡូវនេះ គ្រោងនឹងត្រូវបង្ហាញខ្លួនក្នុងតុលាការនៅពេលក្រោយទៀតផង៕

ប្រភព: NDTV / Odditycentral

រូបភាព: Google / unsplash

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]