ជប៉ុន៖ ក្រុមហ៊ុនផលិតសម្លៀកបំពាក់តូក្យូមួយកន្លែងឈ្មោះថា Sweet Mommy បានសហការជាមួយពេទ្យសត្វ ដើម្បីបង្កើតអាវកង្ហារ ដែលអាចពាក់បានសម្រាប់សត្វចិញ្ចឹមដូចជាឆ្មា ឬសុនខជាដើម ដោយសង្ឃឹមថានឹងអាចចទាក់ទាញម្ចាស់សត្វចិញ្ចឹម នាអំឡុងពេលអាកាសធាតុដ៏ក្ដៅគគុកក្នុងប្រទេសជប៉ុន។

ជាក់ស្ដែង កង្ហារដែលដាក់ភ្ជាប់ជាមួយនឹងអាវ មានទម្ងន់ចំនួន០.០៨គីឡូក្រាមប៉ុណ្ណោះ ដែលដំណើរការដោយថាមពលថ្ម និងអាចបញ្ចេញខ្យល់ជុំវិញខ្លួនរបស់ចិញ្ចឹមបានយ៉ាងល្អ។ ហើយអាវកង្ហារនេះ បានបង្ហាញខ្លួនជាលើកដំបូងកាលពីដើមខែកក្កដាម៉្លេះ និងបានទទួលការបញ្ជាទិញប្រហែល១០០គ្រឿង ខណៈមានទំហំចំនួន៥សម្រាប់ជ្រើសរើស និងមានតម្លៃ៩,៩០០យេន (ប្រមាណ៧៥ដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះគំនិតនៃការបំផុតឡើង អ្នកស្រី Rei Uzawa ជាប្រធានក្រុមហ៊ុនខាងលើ បានឲ្យដឹងថា អ្នកស្រីផ្ទាល់ មានអារម្មណ៍មិនល្អឡើយ រាល់ពេលបណ្ដើរសុនខរបស់អ្នកស្រី ចេញទៅខាងក្រៅម្ដងៗក្នុងរដូវក្ដៅ។ ហេតុដូច្នេះ ទើបអ្នកស្រីសម្រេចចិត្តផលិតអាវកង្ហារឡើង ដើម្បីឲ្យម្ចាស់សុនខទាំងអស់បានទិញឲ្យសត្វចិញ្ចឹមជាទីស្រលាញ់របស់ខ្លួនពាក់ផងដែរ៕

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]