ភ្នំពេញ៖ កាលពីថ្មីៗនេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់កាលពីព្រឹក ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាវាគ្មិនកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ថា៖
ជាមួយគ្នានេះ លោកស្រី បានបន្ថែមថា កម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំបង្កើតឡើង អាចនឹងចាប់ផ្តើមអនុវត្តន៍លើការដកពិន្ទុប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានកម្មវិធីដកពិន្ទុនេះ សំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរយានយន្ត ដែលយើងបានកំណត់ រហូតដល់១២ពិន្ទុ ដែលអាចនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញា តទៅ ដូច្នេះតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺប័ណ្ណបើកបរនឹងតែម្តង។
គួររំឭកដែរថា ពាក់ព័ន្ធនឹងកម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០២២តទៅ ក្រសួងមិនឱ្យអ្នកបើកបរល្មើសច្បាប់បង់លុយហើយ បានរួចខ្លួននោះឡើយ។ ជាវិធានការពិន័យបន្ថែមនោះ ក្រសួងនឹងបង្កើត App ថ្មីមួយទៀត ដើម្បីកត់ពិន្ទុតាមចំនួនកំហុសរបស់អ្នកបើកបរ បើខុសច្រើនដង ប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]