ភ្នំពេញ៖ សម្រាប់អ្នកលេងបណ្ដាញសង្គម បានដឹងហើយថា កាលពីថ្មីៗនេះ មានងបងប្អូនជាច្រើនបានក្លាយជាជនរងគ្រោះ ចាញ់បោកអស់ប្រាក់ទាំងម៉ឺនៗ ជាមួយក្រុមហ៊ុន ចំរើន សុវត្ថិភាព ដែលមានអ្នកនាង ចោមខ្វាន់ ជាម្ចាស់ផ្ទាល់។
ជាមួយគ្នានេះ មានមហាជនមិនតិចនោះទេបានមានការចោទប្រកាន់ទៅលើ តារាសម្ដែង ក៏ដូចជាពិធីករ លោក សាយ សៀរ៉ា ដែលកន្លងទៅគេធ្លាប់បានឃើញលោក រួមការងារជាមួយអ្នកនាង ចោមក្វាន់ ដូចជាការឡាយលក់ផលិតក្នុងក្រុមហ៊ុន ចំរើន សុវត្ថិភាពជាដើម ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ យ៉ាងណាមិញ ក្រោយមានមតិសង្ស័យក្នុងការចូលរួមបោកប្រាសជនរងគ្រោះយ៉ាងដូច្នេះ ស្រាប់តែថ្មីៗនេះ លោកបានចេញមកបកស្រាយ ថែមទាំងហ៊ានស្បថ នៅមុខលោកយាយពេញ ថាខ្លួមិនបានមានការពាក់ព័ន្ធរួមគំនិតជាមួយអ្នកនាង ចោមខ្វាន់ នោះទេ ដោយកន្លងទៅ លោកគ្រាន់តែ ជាអ្នកទៅឡាយក្នុងនាមជាតារាដែលគេជួលឲ្យទៅផ្សព្វផ្សាយដូចជាទូទៅតែប៉ុណ្ណោះ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]