អាមេរិក៖ បុរសម្នាក់អាយុ៦៨ឆ្នាំ មកពីរដ្ឋ Mississippi នៃសហរដ្ឋអាមេរិក ប៊ិះនឹងខាតបង់ទ្រព្យសម្បត្តិក្នុងផ្ទះ ដោយមានចោរគ្នីគ្នាចំនួនពីរនាក់ បានអើតលិប.ល.នៅបរិរាណសួនច្បារនៃផ្ទះរបស់គាត់។ នេះបើយោងតាមប្រភពសារព័ត៌មានអន្តរជាតិ Daily Mail ចុះផ្សាយកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។

ជាក់ស្ដែង ហេតុការណ៍បានកើតឡើងនាវេលាម៉ោងប្រហែលចន្លោះពីម៉ោង២:៣០ទាបភ្លឺ និង៣:០០ទាបភ្លឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។ ហើយឆ្មាញីចិញ្ចឹមមួយក្បាល របស់លោក Everitt បានព្យាយាមផ្ដល់ដំណឹងឲ្យគាត់ដឹង ចេញពីក្នុងផ្ទះបាយ ដោយការស្រែកជាសំឡេងរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់មកទៀត វាបានរត់ចូលទៅក្នុងបន្ទប់ លោតលើគ្រែ ទាញភួយ និងយកក្រញាំទះមកលើដៃរបស់គាត់ ខណៈហាក់បីដូចជាវាដឹងថា មានអ្វីមិនស្រួលកំពុងកើតឡើងអីចឹង។ ហើយជាធម្មតា វាមិនដែលបញ្ចេញសកម្មភាពស្លន់ស្លោរបែបនេះពីមុន ឲ្យគាត់ឃើញឡើយ។

ឃើញដូច្នេះ បុរសជាម្ចាស់ឆ្មា បានក្រោកឡើង និងដើរទៅមើលពីក្នុងផ្ទះ ក៏ស្រាប់តែឃើញបុរសវ័យក្មេងពីរនាក់ នៅខាងក្រៅផ្ទះ ដោយម្នាក់មានកាន់នូវ.កាំ.ភ្លើ.ង.មួយដើម និងម្នាក់ទៀតកាន់ប្រដាប់គាស់ ដើម្បីគាស់ទ្វារឲ្យរបើកផងដែរ។ ហើយគាត់បានដើរទៅយក.កាំ.ភ្លើ.ង.ខ្លីទុកសម្រាប់ការពារខ្លួន ប៉ុន្ដែពេលត្រឡប់មកវិញ ក្រុម.ចោ.រ.បានបាត់ខ្លួនទៅហើយ ដែលទំនងជាដឹងខ្លួនមុន។

យ៉ាងណាមិញ លោក Everitt ជាមនុស្សចាស់ចូលលនិវត្តន៍ និងរស់នៅតែម្នាក់ឯង ហើយគាត់បានទទួលចិញ្ចឹមឆ្មាដ៏ល្អមួយក្បាលនេះ តាំងពីបួនឆ្នាំមុនម៉្លេះ។ ចំពោះហេតុការណ៍ ដែលបានកើតឡើងវិញ គាត់ក៏មិនបានរាយការណ៍ទៅកាន់ប៉ូលិសដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]