ថៃ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បុរសជនជាតិថៃម្នាក់ អាយុ៦០ឆ្នាំ បានចូលទៅ.លួ.ច.អីវ៉ាន់ ចេញពីក្នុងឱសថស្ថានមួយកន្លែង ដែលមានទីតាំងស្ថិតនៅខេត្តឈុនបុរី នៃប្រទេសថៃ ដើម្បីបញ្ចប់ជីវិតដ៏ក្រីក្ររបស់គាត់។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្ដរជាតិ Odditycentral កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។

ជាក់ស្ដែង ក្នុងថ្ងៃកើតហេតុ លោក Phichit បាន.លួ.ច.យកសាប៊ូចំនួនបីដុំប៉ុណ្ណោះ ដែលមានតម្លៃ១៧បាត (ប្រមាណ០.៤៨ដុល្លារអាមេរិក) និងត្រូវបានតាមទាន់ដោយបុគ្គលិករបស់ឱសថស្ថានផ្ទាល់តែម្ដង ខណៈឱសថស្ថានបានដាក់បម្រាមព្រមានយ៉ាងច្បាស់ៗជាស្រេចថា អ្នក.លួ.ច.អាចនឹងប្រឈមការផាកពិន័យរហូតដល់៣០ដងនៃតម្លៃអីវ៉ាន់ដែល.លួ.ច និងថែមទាំងត្រូវជាប់.ព.ន្ធ.នា.គា.រ.ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីរបស់បុរសចំណាស់នេះ ខាងបុគ្គលិកមិនបានបន្ដរឿងរ៉ាវឲ្យវែងឆ្ងាយឡើយ ដោយអនុគ្រោះឲ្យគាត់ និងមានអ្នកចង់ជួយចេញថ្លៃផាកពិន័យឲ្យគាត់ដែរ ប៉ុន្ដែគាត់មិនព្រមទេ និងទទូចសុំឲ្យបុគ្គលិកទូរសព្ទទៅ.ប្ដឹ.ង.ប៉ូលិស។

តួយ៉ាង ខាងបុគ្គលិក គ្មានជម្រើសឡើយ ក្រៅពីធ្វើតាម ក៏ទូរសព្ទ.ប្ដឹ.ង.ប៉ូលិស ហើយនៅពេលប៉ូលិសមកដល់ បានសួរនាំទៅកាន់បុរសចំណាស់ ដោយបុរសចំណាស់បាននិយាយថា គាត់សុខចិត្តចំណាយពេលវេលារស់នៅក្នុង.ព.ន្ធ.នា.គា.រ ដែលអាចឲ្យគាត់ទទួលបានអាហារបីពេលហ្វ្រីៗ និងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ប្រសើរជាងរស់នៅតាមផ្លូវ គ្មានការងារធ្វើ និងអត់ឃ្លានជាដើម។

យ៉ាងណាមិញ ក្រោយពីសួរនាំខ្លះៗរួចមក ប៉ូលិសបាននាំយកបុរសចំណាស់នេះ ទៅកាន់ប៉ុស្ដិ៍ប៉ូលិសជាមុនសិន ហើយចំពោះស្ថានការណ៍ដោះស្រាយយ៉ាងណា ខាងប្រភពមិនទាន់ដឹងច្បាស់នៅឡើយទេ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]