អង់គ្លេស៖ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានជ្រាបខ្លះៗមកហើយ ជុំវិញនូវរឿងរ៉ាវរបស់បុរសម្នាក់ ដែលបាន.ជា.ប់.ក្នុងជណ្ដើរយន្ដអស់រយៈពេល៧ម៉ោង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ នៅឯក្រុមហ៊ុន Victory Business Centre ក្នុងទីក្រុង Portsmout នៃប្រទេសអង់គ្លេស។

ជាក់ស្ដែង ក្នុងថ្ងៃកើតហេតុ លោក Azizul Rayhan បានទៅប្រមូលយករបស់របរពីការិយាល័យរបស់បងប្រុសគាត់ ប៉ុន្ដែនៅពេលចុចប៊ូតុងជណ្ដើរ ដើម្បីចុះទៅកាន់ជាន់ផ្ទាល់ដីវិញ ក៏ស្រាប់តែជណ្ដើរយន្ដមានបញ្ហា នាវេលាម៉ោង១០:៤៥នាទីយប់។ ឃើញដូច្នេះ គាត់បានចុចប៊ូតុងប្រកាសអាសន្នដែរ ដើម្បីសុំជំនួយ ប៉ុន្ដែគាត់មិនទទួលបានការជួយពីនរណាម្នាក់ឡើយ និងព្យាយាមស្រែកហៅឲ្យគេឯងជួយ ស្ទើរពេញមួយយប់ ខណៈរូបគាត់ផ្ទាល់ មានការ.ភ័.យ.ខ្លា.ច.ថា គាត់នឹងអាច.ថ.ប់.ដ.ង្ហើ.ម រហូតដល់.បា.ត់.ប.ង់.ជីវិតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅថ្ងៃបន្ទាប់នាវេលាម៉ោង៥:៤៥នាទីភ្លឺ គាត់ត្រូវបានជួយ.ស.ង្គ្រោះ.ដោយបុគ្គលិករបស់ក្រុមហ៊ុន ហើយគាត់ថែមទាំងនិយាយមិនចេញ ក្នុងរយៈពេល៣០នាទីដំបូង បន្ទាប់ពីការជួយ.ស.ង្គ្រោះ. ដោយសារតែអារម្មណ៍.ភ័.យ.ខ្លា.ច.ខ្លាំងពេក។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាប្រចាំទីក្រុង បានចេញមុខទទួលខុសត្រូវចំពោះអគារក្រុមហ៊ុននេះ និងបានសុំទោសដល់លោក Azizul Rayhan។ ហើយអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាបាននិយាយថា ជាធម្មតា មានសន្ដិសុខដើរត្រួតពិនិត្យមើលជារៀងរាល់យប់ នៅចន្លោះពីពាក់កណ្ដាលអាធ្រាត្រដល់ម៉ោង៣:០០ទាបភ្លឺ ប៉ុន្ដែក្នុងថ្ងៃកើតហេតុ មិនមានសន្ដិសុខធ្វើការតាមកាលវិភាគឡើយ។

យ៉ាងណាមិញ ក្រោយពីកើតហេតុរួចមកប៉ុន្មានសប្ដាហ៍នេះ លោក Azizul Rayhan ហាក់នៅតែមានអារម្មណ៍មិនល្អជាមួយកន្លែងតូចចង្អៀត និងស្ថានភាព.ផ្លូ.វ.ចិ.ត្ត មិនទាន់វិលទៅរកសភាពដើម១០០ភាគរយឡើយ។ ហើយអ្នកគ្រប់គ្រងក្រុមហ៊ុន បានមកសួរសុខទុក្ខគាត់ផងដែរ និងផ្ដល់សំណងជាកាតទឹកប្រាក់ចំនួន២៥ផោន (ប្រមាណ៣០ដុល្លារអាមេរិក) ក្នុងស្រោមសំបុត្រដល់គាត់។ ហើយគាត់មិនមានស្ថានភាពក្នុងការទទួលយក ឬបដិសេធឡើយ ដោយទុកចោលលើតុតែម្ដង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]