ភ្នំពេញ៖ ពិតណាស់ បើនិយាយដល់ តារាចម្រៀងស្រី ពេជ្រ សូលីកា និង អែនជី ប្រាកដណាស់ បងប្អូនច្បាស់ជាស្គាល់រួចមកហើយ ពីសមត្ថភាពទឹកដមសម្លេង ​ដ៏ពិរោះរបស់អ្នកទាំងពីរ។ មិនតែប៉ុណ្ណោះ តារាស្រីពីរដួងនេះ អតីតកាល ក៏ធ្លាប់ជ្រកក្នុងទ្រនំលិតកម្មMជាមួយគ្នាផងដែរ។

មិនតែប៉ុណ្ណោះ កន្លងទៅជឿជាក់ថា បងប្អូនអ្នកគាំទ្រប្រាកដ ពិតជាធ្លាប់បានលឺហើយ អែនជី និងពេជ្រ សូលីកា ធ្លាប់មើលមុខគ្នាមិនចំ មិននិយាយរកគ្នាទៀតផង ដោយគ្មាននរណាម្នាក់ដឹងច្បាស់ពីហេតុផងនោះឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលវេលាកន្លងទៅជាច្រើនឆ្នាំ តារាស្រីពីរដួងនេះ បានរៀបការមានស្វាមី និងមានកូនរៀងៗខ្លួន ដោយឡែកតែ ពេជ្រ សូលីកា ក៏ត្រូវបានបែកគ្នាកាលពីពេលថ្មីៗកន្លងទៅ។ជាងនេះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រតារាពីរដួងនេះ កាន់តែភ្ញាក់ផ្អើលនោះគឺ អែនជី និង សូលីកា បែរត្រលប់មកត្រូវគ្នា អែនជី ថែមទាំង យកពេជ្រ សូលីកា ជាអ្នកតំណាងផលិតរបស់ខ្លួន និងឡើងច្រៀងចម្រៀងរួមគ្នាទៀតផង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

អែនជី 
អែនជី
ពេជ្រ សូលីកា
ពេជ្រ សូលីកា
@veasna820

ធ្លាប់ល្បីថាពួកគាត់មិនត្រូវគ្នា តែពេលនេះ មិត្តភាព១០ឆ្នាំពួកគាត់ត្រលប់មកវិញហើយ សប្បាយចិត្តពេលឃើញគាតច្រៀងរួមគ្នា

♬ original sound - ហុង វាសនា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា