អាមេរិក៖ ពីរនាក់ម្ដាយកូន បានក្លាយជាពីឡុតដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រហោះហើរ៥៥ឆ្នាំនៃក្រុមហ៊ុនអាកាសចរណ៍ Southwest Airline របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានធ្វើការហោះហើរជាមួយគ្នា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដោយធ្វើដំណើរពីទីក្រុង Denvor ឆ្ពោះទៅកាន់ទីក្រុង St.Louis

ជាក់ស្ដែង ដំបូងឡើយ អ្នកស្រី Holly Petitt បានចាប់ផ្ដើមការងារជានារីអូតេសលើយន្ដហោះប៉ុណ្ណោះ ប៉ុន្ដែនាអំឡុងពេលបំពេញការងារយូរៗទៅ ក៏ចាប់អារម្មណ៍មុខងារជាពីឡុតវិញ ដែលអ្នកស្រីបានសម្រេចចិត្តទទួលយកការបណ្ដុះបណ្ដាលតែម្ដង។ ហើយអស់រយៈពេលជាច្រើនឆ្នាំក្រោយមក អ្នកស្រីអាចសម្រេចនូវក្ដីស្រមៃជាពីឡុតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែក កូនស្រីរបស់គាត់ម្នាក់ក្នុងចំណោមកូនទាំងបីនាក់ ឈ្មោះថា Keely Petti បានចាប់អារម្មណ៍លើការងារជាពីឡុតដូចអ្នកស្រីដែរ តាំងពីនាងនៅវ័យក្មេងម៉្លេះ។ ហើយកូនស្រីរបស់អ្នកស្រី បានទទួលឲ្យចូលបម្រើការងារក្នុងក្រុមហ៊ុនអាកាសចរណ៍តែមួយជាមួយអ្នកស្រី ទើបតែខែឧសភា ឆ្នាំ២០២២ប៉ុណ្ណោះ។

យ៉ាងណាមិញ ទាំងពីរនាក់ម្ដាយកូនខាងលើ មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានធ្វើការរួមគ្នា ហើយអ្នកទាំងពីរពិតជាចូលចិត្តការហោះហើរខ្លាំងណាស់៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]