កម្សាន្ត៖ នាពេលបច្ចុប្បន្ន នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានមហាជនជាច្រើនកំពុងចាប់អារម្មណ៍លើកូនស្រីសិល្បការិនីពីររូប។ពិតណាស់ ដោយកូនស្រីអ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានទស្សនិកជនស្គាល់នឹងដឹងរួចមកហើយថា ម៉ូម៉ូ ពូកែលេងទឹកមុខប្លែកៗទាំងឃ្យូតនឹងកំប្លែងផងដែរ។ ហើយបើងាកមើលកូនស្រីពៅអ្នកនាង ផន សុផារី គឺ អ៊ែលលី ក៏ពូកែធ្វើមុខឃ្យូតៗ ជាពិសេសឆ្នាស់ប៉ុន្តែកំប្លែងតែម្ដង។ 

យ៉ាងណាមិញ បច្ចុប្បន្នកូនស្រីអ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រីពៅអ្នកនាង ផន សុផារី ត្រូវបានអ្នកលេងបណ្ដាញសង្គមចាំតាមដានរាល់សកម្មភាព ព្រមទាំងលួចក្នក់ក្នាញ់ ហើយទទួលបានការស្រលាញ់ពីមហាជនគ្រប់ៗគ្នា។ ជាពិសេស គ្រប់វីដេអូរបស់កុមារី ម៉ូម៉ូ និងកុមារី អ៊ែលលី ចេញម្ដងៗមានអ្នកចុចចូលមើលមិនតិចអ្នកឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេក៏ឃើញមានហ្វេនៗអ្នកនាង គង់ ចាន់ស្រីមុំ និងអ្នកនាង ផន សុផារី  ធ្លាប់គិតចង់បានកូនស្រីដូចអ្នកទាំងពីរទៀតផង ខណៈឃើញកូនស្រីតារាទាំងពីដួងនេះ ទាំងស្អាត ហើយឃ្យូតយ៉ាងដូច្នេះ។ មួយវិញទៀត រូបភាពធ្វើមុខប្លែកៗរបស់ ម៉ូម៉ូនិង អ៊ែលលី ត្រូវបានម្ចាស់ផេកជាច្រើនយកទៅផុសតសឹងតែគ្រប់ផេកទៅហើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង ផន សុផារី
កុមារី ម៉ូម៉ូ និងកុមារី អ៊ែលលី
កុមារី ម៉ូម៉ូ និងកុមារី អ៊ែលលី
កុមារី ម៉ូម៉ូ និងកុមារី អ៊ែលលី
កុមារី ម៉ូម៉ូ និងកុមារី អ៊ែលលី
កុមារី ម៉ូម៉ូ និងកុមារី អ៊ែលលី
កុមារី ម៉ូម៉ូ និងកុមារី អ៊ែលលី
កុមារី ម៉ូម៉ូ និងកុមារី អ៊ែលលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី