ភ្នំពេញ៖  ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ។

រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះត្រូវបានបែងចែកជា 2 ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក មិនតែប៉ុណ្ណោះអតិថិជនថែមទាំងមានឱកាសលេងហ្គេមដើម្បីទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford យ៉ាងច្រើ​នកុះកររហូតដល់ទៅជាង 2,000 នាក់ឯណោះ។

កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ 


លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)

រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 គឺជារថយន្ត Luxury Off-Road SUV ដែលមានទាំងភាពប្រណិត ទំនើបទាន់សម័យ និងធន់រឹងមាំអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដោយសារតែរថយន្តនេះបានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាច្រើនលើសពីការរំពឹងទុកដូចជា៖

- ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ជំនាន់ថ្មី ដែលត្រូវអភិវឌ្ឍន៍ និងកែប្រែបន្ថែមឲ្យកាន់តែមានកម្លាំងខ្លាំង និងស្ងាត់ជាងមុន

- ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) ដែលនេះគឺជាលើកដំបូងដែល Ford បានបំពាក់ប្រអប់លេខជាប្រភេទអេឡិចត្រូនិចបែបនេះនៅលើរថយន្ត SUV នេះ ដែលប្រអប់លេខនេះមិនត្រឹមតែការរចនាស្រស់ស្អាតដូចរថយន្តស្ព័រប៉ុណ្ណោះទេ តែថែមទាំងមានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា៖ ការចូលលេខរលូន និងធូរជាងមុន ការដំណើរការដោយស្វ័យប្រវត្តជាមួយនឹងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 2.0 ជំនាន់ថ្មី និងសុវត្ថិភាពខ្ពស់បំផុតនោះគឺ នៅពេលដែលលោកអ្នកបានពន្លត់ម៉ាស៊ីនដោយមិនបានចូលលេខទៅ P ប្រអប់លេខនឹងធ្វើការចូលលេខទៅលេខ P ដោយខ្លួនឯងដើម្បីធានាជូននូវសុវត្ថិភាពពេលចតរថយន្ត

- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 2.0 ជំនាន់ថ្មី (Active Park Assist 2.0) ដែលរថយន្តនឹងដំណើរការចូលចតដោយស្វ័យប្រវត្តដោយលោកអ្នកគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ នោះរថយន្តនឹងធ្វើការចូលចតដោយស្វ័យប្រវត្ត ពោលគឺវាជួយបង្វិលចង្កូត ដំណើរការហ្វ្រាំង និងហ្គ៊ែរ និងប្រអប់លេខក៏នឹងធ្វើការចូលលេខខ្លួនឯង ដោយពុំចាំបាច់មានការចូលរួមពីអ្នកបើកបរឡើយ

- ជាប្រព័ន្ធថ្មីស្រឡាងដែលមានបំពាក់លើតែរថយន្ត Ford Everest នោះគឺប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking) ដែលជំនូយក្នុងការចាប់ហ្រ្វាំងក្រោយមានការប៉ះទង្គិច ដោយការពាររថយន្តលោកអ្នកមិនឲ្យរ៉េទៅប៉ះរថយន្តដ៏ទៃទៀត

- កុងទ័រឌីជីថលថ្មីស្រឡាងទំហំរហូតដល់ 12.4 អ៊ីញ (12.4” Digital Instrument Cluster)ដែលនូវផ្តល់ទិន្នន័យយ៉ាងលម្អិតពីរថយន្ត

- អេក្រង់ Touchscreen បញ្ឈរធំចំកណ្តាលទំហំ 12 អ៊ីញ (12-Inch Infotainment Screen) ផ្តល់នូវរូបភាពរស់រវើក

- ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត (360o Camera Split-View Display)

- ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)

-  បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ

កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា

គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសកម្ពុជា Ford Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Everest Sport ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 6 ម៉ឺនដុល្លា និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 7 ម៉ឺនដុល្លា សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

· អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773

· អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939         

· អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935

· អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999

· អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357

·  អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 នៅប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]