ថៃ៖ ជឿជាក់ថាប្រិយមិត្តមួយចំនួនធំបានដឹងរួចមកហើថា តារាសម្ដែង និងពិធីការិនីអ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីល្បីជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញ។ ពិតណាស់ ក្រោយការងារជោគជ័យទាំងព្រម គេឃើញនាងប្រើជីវិតយ៉ាងហាយសូរតែម្ដង។ មិនតែប៉ុណ្ណោះ អ្នកម្ដាយសម័យថ្មីរូបនេះ ក៏និយមប្រើប្រាស់របស់ប្រ៊េនម៉ាកល្បីៗផងដែរ។ 

ជាមួយគ្នានេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ ជាសិល្បការិនីមួយរូប ដែលប្រើប្រាស់សម្ភារៈម៉ាកល្បីៗមានតម្លៃថ្លៃបំផុត ហើយរបស់ខ្លះត្រឹមតែមួយ មានតម្លៃដល់ខ្ទង់ម៉ឺនដុល្លារក៏មានដែរ។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ គេឃើញនាងឧស្សាហ៍ទៅប្រទេសថៃដើរកម្សាន្ត ក៏ដូចជាទៅទិញខោអាវ កាបូបប្រ៊េនៗច្រើនរាប់មិនអស់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះអ្នកនាង គង់ ចាន់ស្រីមុំ ទើបតែចេញដំណើរទៅប្រទេសថៃម្ដងទៀត ហើយលើកនេះក៏មិនខុសពីលើកមុនឡើយគ្រាន់តែទៅដល់ប្រទេសថៃភ្លាម នាងបានដើរshoppingយ៉ាងសប្បាយរីករាយ ចំណាយលុយច្រើនទៅលើខោអាវ និងកាបូបម៉ាកGucci ដែលជាប្រ៊េនល្បីល្បាញទូទាំងពិភពលោក។ ក្នុងនោះដែរ ក្រោយហ្វេនៗ ឃើញរូបភាពរបស់នាងរួច ពួកគេសរសើរនាងមិនដាច់ពីមាត់ ហើយមានអ្នកខ្លះប៉ងចង់បានជីវិតដូចនាងផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ