ស្កុតឡែន៖ បុរសម្នាក់អាយុ៥៣ឆ្នាំ មកពីទីក្រុង Glasgow នៃប្រទេស្កុតឡែន បានឈ្នះទឹកប្រាក់ខ្ទង់លានដុល្លារអាមេរិកពីឆ្នោតផ្សងសំណាង បន្ទាប់ពីគាត់បានធ្វើតាមសម្ដីរបស់ម្ដាយ ដែលបាន.ចែ.ក.ឋា.ន.ទៅ។

ជាក់ស្ដែង លោក Robert Cameron បានទិញសន្លឹកឆ្នោតជាលើកដំបូងក្នុងរយៈពេលប្រហែលមួយឆ្នាំ កាលពីថ្ងៃសុក្រទី២៩ ចុងខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ដែលជាលទ្ធផល គាត់បានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន៣.៧០ផោនប៉ុណ្ណោះ (ប្រមាណ៤.៤៧ដុល្លារអាមេរិក)។ ហើយគាត់បានគិតថា នេះប្រហែលជាចំនួនទឹកប្រាក់ដ៏ច្រើន ដែលគាត់អាចឈ្នះពីការផ្សងសំណាង ប៉ុន្ដែគាត់បានចងចាំនូវសម្ដីរបស់ម្ដាយថា ជ័យជម្នះនាំទៅរកជ័យជម្នះបន្ដ ដូច្នេះគាត់បានគ្រោងយកប្រាក់ពីការឈ្នះឆ្នោត ទៅទិញសន្លឹកឆ្នោតចំនួនពីរសន្លឹកទៀត សម្រាប់ការផ្សងសំណាងនាពេលរាត្រី នៅថ្ងៃសៅរ៍ទី៣០ ខែកក្ដដាដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គាត់បានភ្លេចទិញសន្លឹកឆ្នោតទៅហើយ ដោយកុំតែបានកូនប្រុសរបស់គាត់ទូរសព្ទមកកាន់គាត់ និងមានបំណងមកទទួលគាត់ ដើម្បីទៅទិញប៉ុណ្ណោះ។ ហើយទីបំផុត លទ្ធផលឆ្នោតក៏បានចេញមកនៅលើកម្មវិធីទូរសព្ទដៃ ខណៈគាត់កំពុងលង់លក់ក្នុងដំណេក ដែលគាត់បានទទួលសារនៃការអបអរពីការឈ្នះតែម្ដង ដោយឃើញលេខដំបូងឡើយ គាត់គិតថា១,០០០ផោន (ប្រមាណ១,២០០ដុល្លារអាមេរិក)។

បន្ទាប់មក គាត់ក៏មើលម្ដងទៀត ឃើញលេខ១០០,០០០ផោន (ប្រមាណ១២០,៧០០ដុល្លារអាមេរិក) ប៉ុន្ដែពេលមើលលើកចុងក្រោយបង្អស់ បានឃើញលេខ១,០០០,០០០ផោន (ប្រមាណ១.២លានដុល្លារអាមេរិក) ដែលធ្វើឲ្យគាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង។ យ៉ាងណាមិញ ចំពោះប្រាក់រង្វាន់ដែលទទួលបាន គាត់នឹងចំណាយទៅលើផ្ទះថ្មីមួយខ្នង រថយន្ដថ្មី និងដំណើរកម្សាន្តជាមួយក្រុមគ្រួសារផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]