ម៉ិកស៊ិក៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកយាយម្នាក់ មកពីទីក្រុង Oaxaca នៃប្រទេសម៉ិកស៊ិក បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវសកម្មភាពលេងបាល់បោះរបស់គាត់ បើទោះបីជាគាត់មានអាយុ៧១ឆ្នាំក៏ដោយ ក្រោយពីចៅប្រុសបានថតឡើង និងយកទៅបង្ហោះចែកចាយ។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីខ្លី បានបង្ហាញឲ្យឃើញថា លោកយាយ Andrea Garcia Lopez បានស្ថិតក្នុងសម្លៀកបំពាក់បែបប្រពៃណី ជាមួយនឹងស្បែកជើងប៉ាត់តាពណ៌ត្នោតរបស់គាត់ និងមានភាពរហ័សរហួនជាមួយ ក្នុងការលេងបាល់បោះលើទីលាន។ ហើយអ្នកលេងបាល់បោះជាមួយគ្នា សុទ្ធសឹងតែមានអាយុស្មើនឹងចៅរបស់គាត់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង សម្រាប់ការលេងបាល់បោះនេះ លោកយាយបានចូលរួមលេង ដើម្បីអបអរពិធីបុណ្យជាតិមួយក្នុងស្រុកប៉ុណ្ណោះ ហើយកាលពីគាត់នៅក្មេង គាត់ក៏ធ្លាប់លេងបាល់បោះជាញឹកញាប់ផងដែរ។ យ៉ាងណាមិញ គាត់នឹងមិនបញ្ឈប់ការបាល់បោះឡើយ និងសង្ឃឹមថាអាចបន្ដលេងបានយូរច្រើនទៀត ខណៈគាត់ក៏កំពុងឈឺជង្គង់បន្ដិចបន្ដួច៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]