អាមេរិក៖ កាលពីថ្មីៗនេះ ស្វាមីភរិយាមួយគូ មកពីរដ្ឋ New Jersey នៃសហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានប្រទះឃើញនូវដុំលុយចំនួនប៉ុន្មានដុំក្នុងដី ខណៈកំពុងឈូសឆាយស្មៅ ថ្ម និងដី ដើម្បីរៀបចំសួនច្បារខាងក្រោយផ្ទះរបស់អ្នកទាំងពីរ។

ជាក់ស្ដែង Gilson និងភរិយារបស់គាត់ បានទិញផ្ទះនេះ តាំងពី៤ឆ្នាំមុនម៉្លេះ និងមិនដែលចាប់អារម្មណ៍ថា ចង់ពីប្រវត្តិនៃផ្ទះរបស់អ្នកទាំងពីរឡើយ។ ហើយចំពោះការរកឃើញដុំលុយ ដែលសរុបទាំងអស់មានចំនួន១,០០០ដុល្លារអាមេរិក បានជម្រុញឲ្យអ្នកទាំងពីរចង់ដឹងចង់ឮពីប្រវត្តិនៃផ្ទះនេះខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រដាស១០ដុល្លារអាមេរិក និងក្រដាស២០ដុល្លារអាមេរិកទាំងអស់ ត្រូវបានបោះពុម្ពនៅឆ្នាំ១៩៣៤ និងមានន័យថា វាអាចត្រូវបាន.ក.ប់.ចោលក្នុងដីអស់រយៈពេលជាង៨០ឆ្នាំឯណោះ។ ចំណែកផ្ទះវិញ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩២០ ដែលជាអតីតផ្ទះរបស់.ពេ.ស្យា.ចា.រ.ផងដែរ៕

តាមសម្ដីរបស់លោក Gilson បានឲ្យដឹងដែរថា គាត់បានប្រើប្រាស់អេស្កាវ៉ាទ័រខ្នាតតូច សម្រាប់.ឈូ.ស.ឆា.យ.សួនច្បារ និងនៅពេលប្រទះឃើញដុំលុយដំបូង គាត់ស្មានថាវាជាថ្មាំជក់ប៉ុណ្ណោះ ដោយមានក្រដាសពណ៌ត្នោតរុំជុំវិញ និងខ្សែចងជាប់។

យ៉ាងណាមិញ ជុំវិញប្រវត្តិនៃផ្ទះ ត្រូវបានឲ្យដឹងដោយអ្នកជិតខាងរបស់គូស្វាមីភរិយាខាងលើ ដែលបានរស់នៅតៗគ្នាចំនួនបីជំនាន់។ ហើយលុយដែលរកឃើញទាំងប៉ុន្មាន គូស្វាមីភរិយា នឹងមិនយកទៅចាយវាយឡើយ ព្រោះតែវាជាករណីដ៏កម្រកើតមានមែនទែន។ ទន្ទឹមនឹងនេះ លុយសរុបចំនួន១,០០០ដុល្លារអាមេរិកក្នុងឆ្នាំ១៩៣៤ មានតម្លៃស្មើនឹងប្រហែល២១,០០០ដុល្លារអាមេរិក នាពេលបច្ចុប្បន្នផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]