អង់គ្លេស៖ កាលពីថ្មីៗនេះ ក្ដាមប្រភេទពីងពាងពិស រាប់ពាន់ក្បាល បានលុកលុយនៅឯឆ្នេរ Porthgwidden ក្នុងតំបន់ Cornwall នៃប្រទេសអង់គ្លេស ចំពេលសីតុណ្ហភាពសមុទ្រមានការកើនឡើងខ្ពស់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្ដាមទាំងអស់អាចមើលឃើញបានយ៉ាងច្បាស់ ដោយគ្រាន់តែដើរចូលទឹកប្រហែលពីរបីជំហានប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើមិនចាប់អារម្មណ៍ ប្រាកដជាគិតថា វាជាដុំថ្មខ្មៅក្រោមផ្ទៃទឹកផងដែរ។ ហើយតាមពិតជាទៅ ពួកវាឡើងមកឆ្នេរ ដើម្បីសកសម្បករបស់ពួកវាចោល មុនពេលលិចត្រឡប់ទៅកន្លែងបង្កាត់ពូជនៅក្នុងជម្រៅនៃសមុទ្រវិញ៣០០ហ្វីត (ប្រមាណ៩១ម៉ែត្រ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្ដាមពីងពាងទាំងអស់នេះ មានពិសខាំមែន ប៉ុន្ដែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ដូច្នេះភ្ញៀវទេសចរមិនមានការព្រួយបារម្ភអ្វីទេ ដែលអ្នកទេសចរខ្លះទៀត ថែមទាំងឆ្លៀតឱកាសធ្វើដំណើរទៅលេងឆ្នេរ ដើម្បីទស្សនាទិដ្ឋភាពនៃក្ដាមពីងពាងសកសម្បកផងដែរ៕

ប្រភព: Metro

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]