រាជធានីភ្នំពេញ ៖ តារាសម្តែងនិងតារាម៉ូដែល លោក ណាខុន ជាតារាប្រុសដែលមានប្រជាប្រិយភាពម្នាក់ ទោះបីរៀបការមានប្រពន្ធហើយក្តី​ តែរូបលោកនៅទទួលការគាំទ្រយ៉ាងពេញទំហឹងពីមហាជន ជាមួយនឹងរូបសម្បត្តិស្រស់សង្ហា និងសមត្ថភាពបំពេញការងាររបស់ខ្លួន។

ទន្ទឹមនឹងភាពជោគជ័យក្នុងវិស័យសិល្បៈ ក្រឡេកទៅមើលជីវិតឯកជនវិញ មមាញឹកការងារដល់កម្រិតណាក៏ដោយ តែរូបលោកនៅបណ្តើរភរិយាដើរលេងលំហែ ផ្អែមល្អែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ ភរិយាអាយុច្រើនជាងខ្លួនមែន តែរូបលោកមើលទៅស្រឡាញ់ភរិយាខ្លាំង មិនដូចពាក្យល្បីតគ្នា ស្រឡាញ់បានតែមួយភ្លែតៗនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង រៀបការច្រើនឆ្នាំហើយ តែទំនាក់ទំនងរូបលោកនិងភរិយា កាន់តែស្អិតរមួតខ្លាំងឡើងៗ ពិសេសថ្មីៗនេះ ដើរលេងជាមួយភរិយានៅក្រៅប្រទេស តារាប្រុសរូបនេះ បង្ហោះវីដេអូស្វីតជាមួយភរិយា ធ្វើឲ្យហ្វេនៗច្រណែននឹងវាសនាភរិយាលោកជាខ្លាំង បានស្វាមីក្មេងហើយស្រឡាញ់ភរិយាថ្នាក់នេះទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាសម្តែង ណាខុន និងភរិយា
តារាសម្តែង ណាខុន និងភរិយា
តារាសម្តែង ណាខុន និងភរិយា
តារាសម្តែង ណាខុន និងភរិយា
តារាសម្តែង ណាខុន និងភរិយា
តារាសម្តែង ណាខុន និងភរិយា
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាខុន