ភ្នំពេញ៖ អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលតារាសម្ដែងរូបសង្ហាលោក ណាខុន បានរៀប​អាពាហ៍ពិពាហ៍កសាងជីវិតគ្រួសារ។ ហើយបន្ទាប់មានភរិយារួច គេតែងឃើញតារារូបនេះ បង្ហាញពី​សុភមង្គលក្នុងគ្រួសារជានិច្ចតែម្ដង។ 

​លើសពីនេះទៅទៀត ប្ដីប្រពន្ធមួយគូនេះ តែងតែដឹកដៃគ្នាចេញទៅដើរកម្សាន្ត បង្ហាញភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែមផងដែរ។ មិនតែប៉ុណ្ណោះ គេដឹងទៀតថាលោក ណាខុន កំពុងប្រើជីវិតរស់នៅយ៉ាងរីករាយ ខណៈមានមុខរបរ និងទ្រព្យសម្បត្តិស្ដុកស្ដម មានអ្វីគ្រប់យ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយចាប់ដៃគ្នាកសាងគ្រួសារជាមួយភរិយា ថ្មីៗនេះលោក ណាខុន បានបង្ហោះរូបភាព ក្នុងថ្ងៃធ្វើពីធីឡើងគេហដ្ឋានខ្លួនផងដែរ។ ដោយគេដឹងថាគេហដ្ឋានថ្មីតារារូបនេះ ជាប្រភេទផ្ទះវីឡាស្កឹមស្កៃ ហើយមានបរិយាកាសល្អទៀតផង។ ក្នុងនោះដែរ គេឃើញមានមហាជន និងមិត្តរួមសិល្បៈជាច្រើន​ បានអបអរសាទរ​​ ទៅកាន់តារារូបនេះគ្រប់គ្នាផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ណាខុន
  លោក ណាខុន
  លោក ណាខុន និងភរិយា
  លោក ណាខុន និងភរិយា
  លោក ណាខុន និងភរិយា
  លោក ណាខុន និងភរិយា
  លោក ណាខុន និងភរិយា
  លោក ណាខុន និងភរិយា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាខុន