ភ្នំពេញ៖ ជាការពិតណាស់ តារាសម្តែងស្រី ដ៏មានភាពប្រជាប្រិយភាព នៅក្នុងវិស័យសម្តែងម៉ាក សែនសូនីតា​ ដែលអ្នកគាំទ្រតែងតែហៅនាងថាតូតា ហើយអ្នកនាងជា តារាស្រីម្នាក់ ដែលមានសម្រស់ ស្រស់ស្អាតខ្លាំងផងដែរ ជាងនេះទៅទៀត ទោះបីជា តូតា រៀបការរួច ហើយមានកូនមួយក៏ដោយ ក៏សម្រស់របស់ តារាស្រីរូបនេះ ហាក់ដូចជាមិនមានការប្រែប្រួលនោះឡើយ ។

យ៉ាងណាមិញ បើថ្វីបើសព្វថ្ងៃ អ្នក តូតា បានស្ងាត់ពីសិល្បៈសម្ដែងក៏ពិតមែន តែសម្រាប់ការថតស្ពត សម្អាងការផ្សេងៗ គេសង្គេតឃើញ អ្នកនាង នៅតែទទួលធម្មតា។ ជាងនេះទៅទៀត បើទៅជាមិនបានលេចមុខក្នុងវិស័យភាពយន្តដូចមុនក៏ពិតមែន តែបើមើលជីវិតឯក តារាស្រីរូបនេះ គឺតែងតែបង្ហាញសកម្មភាព ឲ្យអ្នកគាំទ្របានឃើញមិនចេះដាច់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះ ម៉ាក់ សែនសូនីតា គឺជាម្ចាស់ហាងមាសពេជ្រដ៏ធំមួយផងដែរ។ លើសពីនេះទៅទៀត បើមើលការតុបតែងខ្លួនតារាស្រីរូបនេះ ក៏កាន់តែទាក់ទាញ ហាយសូ ហ្វេសសិន ថែមទាំងស៊ិចស៊ី មិនធម្មតានោះទេ ខណៈដែលនាងមានស្វាមី និងកូនប្រុសម្នាក់រួចទៅហើយ តែសម្រស់និងការតុបតែងខ្លួនវិញ រឹតតែខ្ញង់ដូចក្រមុំអញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ាក់ សែនសូនីតា
ម៉ាក់ សែនសូនីតា
ម៉ាក់ សែនសូនីតា និងគ្រួសារ
ម៉ាក់ សែនសូនីតា
ម៉ាក់ សែនសូនីតា
ម៉ាក់ សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា