ភ្នំពេញ៖ ពិតណាស់ ក្រោយរៀបការបានជាង ៣ ឆ្នាំ សាងគ្រួសារយ៉ាងមានសុភមង្គល ពេលនេះជីវិតគ្រួសាររបស់តារាសម្ដែង អ្នកនាង ម៉ាក សែនសូនីតា ឬ តូតា ទទួលបានតំណក់ឈាមជាចំណងដៃ ដោយមានកូនប្រុសមួយ និងកំពុងពពោះកូនទីពីរផងដែរ។

យ៉ាងណាមិញ ខណៈកំពុងពពោះជិតគ្រប់ខែនោះ ស្រាប់តែថ្មីៗនេះ តូតា បានទម្លាយក្ដីបារម្ភអំពីកូនក្នុងផ្ទៃតាមរយៈ Status នៅលើបណ្ដាញសង្គមបែបនេះថា៖
ទន្ទឹមនឹងនេះ ក្រោយឃើញការបង្ហោះនេះ ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បានចូលទៅឆ្លើយឆ្លងថា «អូ ថ្នមខ្លួនឲ្យមែនទែនអូន បើកូនអត់កំរើកឆាប់ទៅពេទ្យអូន» ហើយ តូតា ក៏តបវិញថា «ចាបង ជិតគ្រប់ខែស្រាប់តែទងសុករុំកកូន ១ជាន់ហ៎បង ដល់ចឹងពេទ្យឲ្យតាមដាន ខ្លាចអត់ធាក់ ដល់គិតច្រើនចឹងទៀត ស្ងៀមអត់រើសោះ»។
ក្រោយបែបនេះហើយ ធ្វើឲ្យ មហាជន ក៏ដូចជាហ្វេនៗ សម្ដែងក្ដីបារម្ភជាខ្លាំង និងបានត្រឹមតែផ្ញើជូនពរឲ្យតារាស្រីរូបនេះ មានសុវត្ថិភាពសុខភាពល្អទាំងម្ដាយទាំងកូន៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]