រាជធានីភ្នំពេញ ៖ គ្រាន់តែបែកធ្លាយដំណឹងបែកបាក់របស់គ្រួសារ តារាចម្រៀង ពេជ្រ សូលីកា ដែលធ្លាប់មហាជនសរសើរថា សាកសមជាគូនឹងគ្នា ស្អាតដូចគ្នាហើយពូកែដូចគ្នាទៀតនោះ ធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់រូបនាង ផ្ទុះការព្រួយបារម្ភពីសុខទុក្ខរបស់រូបនាងជាខ្លាំង ព្រោះក្នុងជីវិតនេះ ក្រៅពីជោគជ័យក្នុងការងារសិល្បៈនិងជំនួញហើយនោះ រូបនាងហាក់មិនសមប្រកប ក្នុងជីវិតគ្រួសារប៉ុន្មានឡើយ។
យ៉ាងណាមិញ បែកពីស្វាមីបន្សល់ទុកកូនប្រុសជាទីស្រឡាញ់ម្នាក់ហើយក្តី តែរូបនាង ក្លាយជាអ្នកម៉ាក់គម្រូម្នាក់ មិនដែលបង្ហោះសារឬរូបភាព ពិបាកចិត្តកើតទុ.ក្ខព្រួយនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ តារាស្រីរូបនេះតែងបង្ហាញ ភាពរីករាយជួបជុំមិត្តភក្តិ លេងសើចសប្បាយនឹងកូនប្រុស ជាពិសេសគឺតែងខ្លួនខ្ញង់ទៅៗ មិនខុសប្លែកពីកាលនៅក្រមុំប៉ុន្មានឡើយ ធ្វើឲ្យគេឯង នាំគ្នាសរសើរគ្រប់ៗគ្នា មិនខ្ចីបកស្រាយច្រើន មិនខ្ចីបង្ហាញភាពឈឺ.ចា.ប់ រក្សាជំហរស្ងប់ស្ងាត់យ៉ាងល្អ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]