បរទេស៖ ក្រុមគ្រួសារមួយ មកពីរដ្ឋ Kerala នៃប្រទេសឥណ្ឌា និងបច្ចុប្បន្នកំពុងរស់នៅទីក្រុងឡុងដ៏ នៃប្រទេសអង់គ្លេស មានយន្ដហោះខ្នាតតូចមួយគ្រឿង ដែលមានកៅអីអង្គុយចំនួន សម្រាប់សមាជិកទាំងបួននាក់ផ្ទាល់តែម្ដង ដែលធ្វើឲ្យមានភាពងាយស្រួលជាខ្លាំង រាល់ពេលចង់ទៅកម្សាន្តនៅកន្លែងណាម្ដងៗ។

ជាក់ស្ដែង លោក Ashok Aliseril Thamarakshan ធ្លាប់ជាអតីតវិស្វករមេកានិកដ៏ជំនាញ និងបានចំណាយអស់រយៈពេលជិត១៨ខែក្នុងការកែច្នៃយន្ដហោះឡើង ដោយខ្លួនឯង នាអំឡុងពេល.ជំ.ងឺ.កូវីដ-១៩រាតត្បាត និងប្រទេសបិទខ្ទប់។ ហើយមុនពេលកែច្នៃយន្ដហោះឡើង គាត់ក៏បានសិក្សា និងស្វែងយល់បន្ថែមយ៉ាងលម្អិតផងដែរ។ ចំពោះគ្រឿងកែច្នៃវិញ គាត់បានដាក់ការបញ្ជាទិញ បូករួមទាំងមានរបស់របរមួយចំនួននៅផ្ទះស្រាប់ ដើម្បីសាងសង់យន្ដហោះ ដែលអាចដំណើរការបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងខែកុម្ភៈ ដើមឆ្នាំ២០២២នេះ ទាំងក្រុមគ្រួសារបានធ្វើដំណើរជាលើកដំបូង ដោយយន្ដហោះ ទៅកាន់អឺរ៉ុប និងអាមេរិក ហើយមិនមានបញ្ហាអ្វីកើតឡើងឡើយ៕

ប្រភព: Indiatimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]