សេណេកាល់៖ សត្វចៀមប្រភេទពូជ Ladoum ត្រូវបានគេស្គាល់ថាជាស្ដេចចៀម ក្នុងប្រទេសសេណេកាល់ នៃអាហ្វ្រិកខាងលិច ជាមួយនឹងតម្លៃលើស៨៥,០០០ដុល្លារអាមេរិកទៅទៀត ខណៈប្រទេសមានប្រជាជនប្រហែល៤០ភាគរយ រស់នៅដោយចំណាយប្រាក់១.៩០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយថ្ងៃ។

ជាក់ស្ដែង ចៀមប្រភទពូជនេះ អាចមានទម្ងន់ដល់ទៅ១៧៥គីឡូក្រាម និងមានរោមរលោង រួមទាំងស្នែងវែងៗ ដែលសាច់របស់វា ត្រូវបានគេនិយាយថា មានរសជាតិឆ្ញាញ់។ ចំណែកប្រជាជនសេណេកាល់ភាគច្រើនវិញ បានចាត់ទុកចៀម Ladoum ថាស្រស់ស្អាត និងអស្ចារ្យ ដូច្នេះពួកគេតែងតែទស្សនាកម្មវិធីប្រកួតសម្រស់ចៀម Ladoum នៅលើកញ្ចក់ទូរទស្សន៍ និងតាមដានអ្នកបង្កាត់ពូជដ៏ពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីសរសើរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចៀម Ladoum ត្រូវបានបង្កាត់ជាលើកដំបូង នៅខាងក្រៅរដ្ឋធានី Dakar របស់ប្រទេសសេណេកាល់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០ម៉្លេះ។ ហើយមកទល់បច្ចុប្បន្ននេះ វាជានិមិត្តសញ្ញាស្ថានភាពមួយ ដែលមនុស្សគ្រប់គ្នាទទួលស្គាល់ថាសំខាន់ជាងរថយន្ត ផ្ទះ ឬសម្លៀកបំពាក់ថ្លៃៗទៀតផង៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]