បរទេស៖ ថ្មីៗនេះ បុរសម្នាក់មកពីទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក និងមានអាជីពជាមេធាវី បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជុំវិញនូវរឿងរ៉ាវរបស់គាត់ ដែលបាននាំយកឆ្មាចិញ្ចឹមចំនួនបីក្បាល ធ្វើដំណើរកម្សាន្តក្រៅប្រទេសជាមួយគាត់។

ជាក់ស្ដែង ដំបូងឡើយ លោក Dan Nguyen ចិញ្ចឹមឆ្មាក្នុងផ្ទះធម្មតាប៉ុណ្ណោះ ប៉ុន្ដែក្រោយមក ពួកវាត្រូវបានហ្វឹកហាត់ឲ្យក្លាយជាឆ្មាដំណើរកម្សាន្តវិញ ដោយចាប់ផ្ដើមនាំយកពួកវាទៅកាន់ឧទ្យានសាធារណៈជាមុនសិន រហូតដល់ទីក្រុង និងកន្លែងមមាញឹកផ្សេងៗទៀត។ ហើយចំពោះការធ្វើដំណើរទៅកាន់ក្រៅប្រទេស មានផលលំបាកខ្លះៗដែរ ដោយប្រទេសមួយចំនួន មានវិធានការខុសៗពីគ្នា នៃការធ្វើដំណើរជាមួយសត្វចិញ្ចឹម ដូច្នេះគាត់ត្រូវស្វែងយល់ឲ្យបានច្បាស់ មុនពេលចេញដំណើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅលើយន្ដហោះ ឆ្មាទាំងបីក្បាលរបស់គាត់ មានអត្តចរិតល្អមែនទែន ដែលមិនបង្កឲ្យមានភាពរញ៉េរញ៉ៃដល់អ្នកដំណើរដទៃទៀតឡើយ។ យ៉ាងណាមិញ ដំណើរកម្សាន្តដំបូងបង្អស់របស់គាត់ និងឆ្មាទាំងបីក្បាល គឺកើតឡើងក្នុងឆ្នាំ២០២១ ទៅកាន់ទីក្រុងអ័រឡង់ដូ ទីក្រុងសេន​ហ្វ្រេ​ន​ស៊ី​ស្កូ និងទីក្រុងសាក្រាម៉ង់តូ ហើយបន្ដបន្ទាប់មកទៀត មានទីក្រុងប៉ារីស និងទីក្រុងមីឡានរបស់ប្រទេសបារាំងជាដើម៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]