ម៉ិកស៊ិក៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ប្រទេសម៉ិកស៊ិក បានបំបែកកំណត់ត្រាពិភពលោក សម្រាប់តំណែងធ្វើសាំងវិចវែងបំផុត ក្នុងរយៈពេលត្រឹមតែ២នាទី និង៩វិនាទីប៉ុណ្ណោះ។

ជាក់ស្ដែង សាំងវិច មានប្រវែងចំនួន៧៤ម៉ែត្រ និងទម្ងន់យ៉ាងតិច៨០០គីឡូក្រាម ដែលចូលរួមធ្វើពីសំណាក់ចុងភៅជាច្រើននាក់ ខណៈចំថ្ងៃក្នុងពិធីបុណ្យ Torta ប្រចាំឆ្នាំលើកទី១៧របស់ប្រទេសម៉ិកស៊ិកផ្ទាល់តែម្ដង។ ហើយចំពោះការចូលរួមនេះ អាចធ្វើឲ្យចុងភៅម្នាក់ៗ មានឱកាសក្នុងការផ្សព្វផ្សាយពីអាជីវកម្មរបស់ពួកគេរៀងៗខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្នែកនីមួយៗនៃសាំងវិចដ៏ធំសម្បើមនេះ មានរសជាតិខុសប្លែកពីគ្នា ព្រោះតែចុងភៅទាំងអស់ បានធ្វើឡើងតំណាងឲ្យរូបមន្ដក្នុងស្រុកមកពីទូទាំងប្រទេស៕

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]